រថយន្តកូរ៉េបើកបុកម៉ូតូវ៉េវនិងកិនបុរសម្នាក់ស្លាប់នៅកន្លែងកើហេតុនិង២នាក់ទៀតរបួសស្រាល

0
152

 

 

 
ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសស្រាលខណះកំពុងជិះម៉ូតូហើយត្រូរថយន្តកូរ៉េបើកលឿនបួងចង្កតឆ្លងផ្លូវក៏ជ្រុលបុកនិងកិន​ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៣ខែតុលាឆ្នាំ២០១៧​នៅចំណុចមុខរោងចក្រប៊ឺរី​ តាមអូឌឹមទំបន់កប់ស្រូវ​ ភូមិជម្ពូវ័ន​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។
​ ជនរងគ្រោះឈ្មោះមុុំ​ ឈឿន​ ភេទប្រុស​អាយុ៤០ឆ្នាំជាង​ មុខរបបើកបររថយន្ត​ ស្នាក់ភូមិព្រៃព្រីងត្បូង​ សង្កាត់ចោមចៅ​ មានស្រុកកំណើតនៅស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ។
​ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាក​វ៉េវ​ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1Q 2288 បើកបរដោយបុរសម្នាក់និងបុរស២នាក់ទៀតរួមដំណើរជាមួយ​ ធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ​ ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េ​ ពណ៍ស​ ពាក់ស្លាកលេខកំពត​ 3A 0274 ដឹកសំភារះក្មេងជិះ(កន្ត្រកវិល+សេះហោះ)​ធ្វើតំណើរបញ្វ្រាស់ទិសគ្នាហើយបានបួងចង្កូតបត់ឆ្វេងក៏ជ្រុលបុកម៉ូតូនិងកិនតៃកុងម៉ូតូម្នាក់បណ្តាលអោយស្លាប់ភ្លាមនៅកន្លែងកើតហេតុនិង២នាក់ទៀតរបួសស្រាល។
​ សាក្សីដដែលបានបន្តថា​ បន្ទាប់ពីរថយន្តបង្កបានបុករួចក៏ព្យាយាមបើកគេចខ្លួនរហូតទៅដល់ដីឡូមួយកន្លែងភូមិព្រៃទាសង្កាត់ចោមចៅ៣​ ដែលជាកន្លែងបង្គំតន្ត្រីនិងក្មេងលេងទើបរថយន្តឈប់ហើយម្ចាស់គេចខ្លួនបាត់និងត្រូវបានសមត្ថកិច្ចតាមទាន់ភ្លាមៗតែម្តង។
​ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅកម្លាំងនគរបាលចរាចរណ៍ជើងគោករាជធានីដើម្បីមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូដើម្បីយកទៅរក្សទុករងចាំដោះស្រាយពេលក្រោយ​ ដោយណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here