បុរសចំណាស់ជនជាតិអូស្ត្រាលលីដេកស្លាប់ក្នុងផ្ទះជាន់ទី១សង្ស័យគាំងបេះដូង

0
145

 

 

 

ភ្នំពេញ៖ សាក​សព​បុរស​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញដេកស្លាប់ នៅក្នុងផ្ទះជួលជាន់ទី១សង្ស័យគាំបេះដូងស្លាប់។ហេតុការបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី៤ខែតុលាឆ្នាំ២០១៧នៅតាមបណ្ដោយបេតុងត្រង់ចំណុច ផ្ទះលេខ14A ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុន ពេលកើតហេតុប្រពន្ឋរបស់ជនរងគ្រោះដែលនៅឯខេត្តកំពងធំបានតេទូរសព្ទ័មកចូលទូរសព្ទ័ជនរងគ្រោះតែមិនលើក ដោយមានការសង្ស័យ ប្រពន្ឋជនរងគ្រោះបានតេទូរសព្ទ័ ទៅបងថ្លៃដែលរស់នៅចំការដូងអោយមកមើលពេលនោះបងថ្លៃបានមកដល់ផ្ទះកើតហេតុក៏បានេះអោយម្ចាស់ផ្ទះជួនឡើងទៅមើលក៏ឃើញទ្វារចំហនិងបើកទូរទស្សន៍ចោលរួចក៏បានរុញទ្វារចូលទៅស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ប្រកាប់មុខឈាមតាមច្រមុះហើយឈាមជាំពេញខ្លួន ដោយមិនអស់ចិត្តបានហៅពេទ្យអោយមកមើលរួចបាន ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ភ្លាមៗក៏បាន រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យរួចបានទាក់ទង ទៅសមត្ថកិច្ចជំនាញនិងកោសលវិច្ឆ័យមកធ្វើកោសលវិច្ឆ័យ រួចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារជំងឺបេះដូង រាំរៃបណ្ដាលអោយគាំងបេះដូងស្លាប់តែម្ដង ។

ក្រោយពេលធ្វើកោសលវិច្ឆ័យរួចរាល់សមត្ថកិច្ចបានយក សពជនរងគ្រោះទៅកម្គល់ទុកនៅមន្ទីរពេទ្យរុស្សីរងចាំប្រ ពន្ឋនិងសាច់មកទទួលយកទៅធ្វើបុណ្យ ៕បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here