ចោរលួចរថយន្ដបើកទៅបុករ៉ឺម៉កកង់បី រួចរត់គេចពីសមត្ថកិច្ចបណ្ដាលឲ្យឆេះរថយន្តផ្អើលអ្នកធ្វើដំណើរតាមដងផ្លូវ

0
121

 

 

 

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ចោរបានលួចរថយន្តឡិចស៊ីស RX-330 មួយគ្រឿងបានព្យាយាមបើករត់គេចពីសមត្ថកិច្ច ស្រាប់តែបង្កជាគ្រោះថ្នាក់ចរាចរណ៍ រហូតឈានដល់ឆាបឆេះរថយន្តផ្អើល អ្នកធ្វើដំណើរតាមដងផ្លូវទាំងព្រឹក ស្ថិតក្នុងភូមិបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា​ មានជនសង្ស័យម្នាក់បានលួច RX-330 នៅខណ្ឌមានជ័យ ហើយជិះគេចខ្លួនទៅទឹក​ដីខណ្ឌដង្កោ ក៏លុះមកដល់ទីតាំងសាលាកសិកម្មចំការដួង ក៏បានជ្រុលទៅបុកជាមួយម៉ូតូកងបី ដែលជិះបញ្ច្រាស់គ្នាបណ្តាល​ឲ្យឆេះរថយន្តយ៉ាងសន្ធោសន្ធៅ។

ជាមួយគ្នានេះកម្លាំងនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យម្នា​ក់ផងដែរមានឈ្មោះ រតនា។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្វែងរកតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here