បើករថយន្តលឿនជ្រុលបុកម៉ូតូកម្លាំងនគរបាលរបួសធ្ងន់ហើយបន្តទៅបុកផ្ទះប្រជាពករដ្ឋរួមទាំងដើមដើមអំពិលទឹកអស់មួយដើម

0
159

 

 
ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះកំពុងជិះម៉ូតូហើយត្រូវរថយន្តដឹកខ្សាច់បើកលឿនជ្រុលបុកពេញទំហឹង​ កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣ខែតុលាឆ្នាំ២០១៧​ នៅជិតប៉ុស្តិក្រាំងធ្នុងសង្កាត់​ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកសញ្ញាប់ផ្ទះប្រជាពលរដ្ឋនិងដើមអំពិលទឹកមួយដើមទៀតបាក់ដល់គល់តែម្តង។
​ តៃកុងរថយន្តបង្កឈ្មោះមុំភារម្យ​ ភេទប្រុសអាយុ១៨​ ឆ្នាំ​ មុខរបបើករថយន្ត​ ស្នាក់នៅភូមិចុងថ្នល់ខាងលិច​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ។
​ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញកម្លាំងនគរបាលម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តហុីយាន់ដាយ​ ពណ៍ត្រេអុី​ ពាក់ស្លាកលេខខេមរភូមិន្ទ1-3-3247​ បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុក្នុងទិសដៅពីលិចទៅកើតហើយបានបួងចង្កូតបត់ស្តាំក៏ជ្រុលបុកម៉ូតូពេញទំហឹងហើយបន្តទៅបុកសញ្ញាបផ្ទះប្រជាពលរដ្ឋរួមទាំងដើមអំពិលទឹកបណ្តាលអោយបាក់អស់មួយដើមដួលរាបស្មើដល់ដី។
​ ភ្លាមៗនោះប្រជាពលរដ្ឋបានចាប់តៃកុងរថយន្តបង្កបានភ្លាមៗនិងនាំទៅប៉ុស្តិនគបាលរដ្ឋបាលក្រាំងធ្នង់បណ្ណោះអាន្នរងចាំទំនាក់ទំនងទៅនគរបាលជំនាញចរាចរណ៍ជើងគោករាជធានីមកធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here