គ្មានដឹងគុណ!​ខំចិញ្ចឹមបីបាច់តាំងពីតូចរហូតដល់ធំស្រាប់តែហ៊ានគំរាមចាប់រំលោភម្ដាយ​និង​សម្លាប់ចោល

0
200

 

 
ភ្នំពេញ៖ បុរសវ័យជាង៣០ឆ្នាំម្នាក់ ដោយសារធ្លាក់ខ្លួនក្នុងល្បែងគ្រឿងញៀន វីវក់វង្វេងដល់កម្រឹតលែងស្គាល់អាក្រក់ល្អ សខ្មៅ បងប្អូន លែងស្គាល់គុណទោស បុណ្យបាបអ្វីទាំងអស់ បង្កបញ្ហាអុកឡុកក្នុងក្រុមគ្រួសារ ជាញឹកញាប់មិនចេះចប់មិនចេះហើយ ជួបតែរឿងអពមង្គលក្នុងគ្រួសារ គម្រាមចាប់ម្តាយជាអ្នកមានគុណរំលោភ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ អស់ជាបន្តបន្ទាប់ ទើបម្តាយទ្រាំលែងបានប្តឹងសម្ថិតកិច្ចឲ្យចាប់ខ្លួន កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងផ្ទះដែលនៅជាប់និងរបងវត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
កូនរមិលគុណខាងលើរនោះ មានឈ្មោះ ចាន់ ធារិទ្ធ អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះកើតហេតុខាងលើ មានម្តាយជាស្រ្តីម៉េម៉ាយ ឈ្មោះ ទូច ថុល អាយុ ៥០ឆ្នាំ មានកូនចំនួន ៥នាក់ ប្រុស១នាក់ ស្រី៤ នាក់ កូនប្រុសខាងលើជាកូនច្បង ។
តាមស្រ្តីជាម្តាយបានឱ្យដឹងថា កូនប្រុសរូបនេះ ធ្លាប់មានប្រពន្ធចំនួន ២លើកមកហើយថែមទាំងមានកូន២ទៀតផង (ប្រពន្ធមុនកូ១ និង ក្រោយ១ដូចគ្នា) ដោយសារការប្រព្រឹត្តិល្បែងគ្រឿងញៀន វាយធ្វើបាបប្រពន្ធកូន ទើបគេរត់ចោលទាំងប្រពន្ធមុន និងប្រពន្ធក្រោយ ដោយទ្រាំនៅការធ្វើរបាបទាំងផ្លូវកាយនិងផ្លូវចិត្តលែងបាន។ សូម្បីតែប្អូនៗស្រីបង្កើតរបស់ខ្លួន ក៏គំរាមធ្វើបាប ធ្វើរអោយគ្នាភ័យខ្លាចទើបនាំគ្នារត់ចេញពីផ្ទះអស់ ទៅគេងនៅបន្ទប់ជួលអស់ គឺនៅសល់តែម្តាយ និងកូនប្រុសម្នាក់នេះ រស់នៅក្នុងផ្ទះ តែមួយ។
តាមប្រភពពត៍មានពីស្រ្តីដដែល បានបញ្ជាក់ទាំងទឹកភ្នែកថា រងកម្មមួយថ្ងៃៗ កូនប្រុសអុកឡុក ក្នុងផ្ទះ វាយខ្ទេចអស់ទ្រព្យសម្បត្តិ ទាំងទ្វារ កញ្ចក់ តុ ទូ ពាង សម្ភារៈប្រើប្រាស់ មិនតែប៉ុណ្ណោះ អ្វីដែលមិននឹកស្មានដល់ កូនប្រុសទទួលឥទ្ធិពីគ្រឿងញៀន ហ៊ានគំរាម ចាប់រំលោភម្តាយ សម្តីប្រមាថមើលងាយ មកលើរូបគាត់ ដែលជាអ្នកមានគុណធ្ងន់ដែលមិនអាចកាត់ថ្លៃបាន បង្កឱ្យភ័យព្រួយ បារម្ភពីសុវត្ថិភាព កាលបើនិយាយលែងស្តាប់ម្តាយទៅហើយ រហូតទ្រាំលែងបាន ក្រោយ ២ថ្ងៃផ្ទួនៗគ្នា ប៉ុនប៉ងចាប់ម្តាយរំលោភ ទើបទ្រាំលែងបាន ទើបគាត់សម្រេចចិត្តប្តឹងសម្ថិតតកិច្ចឲ្យចាប់ខ្លួន យកទៅប៉ុស្តិ៍រដ្ឋបាលចោមចៅ កាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី០៥ ខែតុលាឆ្នាំ ២០១៧នេះតែម្តង ។ក្នុងការចុះអន្តរាគមន៍ របស់កម្លាំងនគរបាល ចូលទៅឃាត់ខ្លួនជនសង្ស័យដោយជនសង្ស័យបានចាក់សោរខ្ទាស់ទ្វារពីខាងក្នុងផ្ទះ ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចុះទៅហៅទើបចាប់បាន ដោយសន្តិវិធី មិនមានបញ្ហាអ្វីកើតឡើងនោះឡើយ។ដោយផ្អែកទៅលើម្តាយដែលជាដើមបណ្តឹង បានស្នើសុំធ្វើយ៉ាងណា កុំត្រឹមតែអប់រំហើយឱ្យចេញមកវិញអី នោះគាត់ជាម្តាយច្បាស់ជារស់ នៅមិនសុខទេស្រួលមិនស្រួលអាចសម្លាបើរូបគាត់ចោលទៀតដោយស្នាដៃកូនប្រុសដេរច្ឆាននេះជាមិនខាន ពោលសុំតែម្យ៉ាងគឺឱ្យអ្នកច្បាប់ ធ្វើយ៉ាងណា យកទៅអប់រំ កាន់តែយូរកាន់តែល្អ កាលបើកូនរូបនេះបានគំរាមហើយថា កាលណាចេញពីគុក ចាប់រំលោភហើយ សម្លាប់ម្តាយចោល ទើបធ្វើឱ្យគាត់ភិតភ័យខ្លាំបែបនេះ។ ជនសង្ស័យក្រោយពីចាប់ខ្លួនតាមបណ្តឹងម្តាយរួចមក នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕​វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here