ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​២នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​ខ្លួន​

0
562

 

 

 
ភ្នំពេញ​៖ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​២នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌពោធិ៍​សែនជ័យ​ចាប់​ឃាត់​ខ្លួន​ ខណៈ​ដែល​ជន​ល្មើស​កំពុង​ធ្វើ​សកម្ម​ភាព​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​ជា​ជន​ជាតិ​ចិត្ត​និយាយ​ទូរស័ព្ទ​ដើរ​ចូល​ទៅ​ក្នុង​ប្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១៤៖៤០នាទី​រសៀល​ថ្ងៃ​ទី​០៩ខែ​តុលា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្សុី​ក្នុង​ភូមិ​ក្បាល​ដំរី​១សង្កាត់​កាកាប​១ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
ជន​សង្ស័យ​ទី​១)ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ កង​ ពៅ​ ភេទប្រុស​អាយុ​៣៤ឆ្នាំ​មុខ​របរ​មិន​ពិត​ប្រាកដ​បច្ចុប្បន្ន​នៅ​ភូមិ​ប៉ប្រក់​ខាង​ជើង​សង្កាត់​កាកាប​១ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ស្រុក​កំណើត​នៅ​ភូមិ​សំរោង​ឃុំ​សំរោង​ក្រោម​ស្រុក​បន្ទាយ​មាស​ខេត្ត​កំពត​និង​បក្ខ​ពួក​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់​ស្រមោល​។ចំណែក​ឯ​ជន​រង​គ្រោះ​ឈ្មោះ​ Zheng xiu​ mei​ ភេទ​ស្រី​អាយុ​៥៧ឆ្នាំ​មុខ​របរ​ទេស​ចរណ៍​ ជន​ជាតិ​ចិន​។
តាមប្រភព​ព័ត៌មានពី​លោក​វរសេនីយ៍​ត្រី​ សើន​ កែវ​សុវណ្ណធី​ មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​មក​ពី​ប្រទេសចិន​ធ្វើ​ដំណើរ​តាម​រយៈ​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ដើម្បី​ទេស​ចរណ៍​នៅ​ក្នុង​ប្រទេស​ ខណៈ​ដែល​ជន​រង​គ្រោះ​ចុះ​មក​ពី​យន្ត​ហោះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្រាប់​តែ​លេច​មុខ​ជនសង្ស័យ២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​អែប​ធ្វើ​សកម្ម​ភាព​ឆក់​ទូរស័ព្ទ​ដៃ​ក៏​ត្រូវ​ជន​រង​គ្រោះ​ទាញ​មក​វិញ​បណ្ដាល​អោយ​ជន​សង្ស័យ​ដួល​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ម្នាក់​ ស្រប​ពេល​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌពោធិ៍​សែនជ័យ​កំពុង​ជិះ​ម៉ូតូ​ល្បាត​នៅ​ក្នុង​មូល​ដ្ឋាន​ដើម្បី​ការ​ពារ​សុវត្តិភាព​កុំ​អោយ​មាន​បទ​ល្មើស​កើត​ឡើង​ក៏​ឃាត់​ជន​សង្ស័យ​បាន​ម្នាក់​ រីឯ​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់​ស្រមោល​។​
បច្ចុប្បន្ន​នេះ​កងរាជអាវុធហត្ថខណ្ឌ​កំពុងកសាងឯកសារបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការបន្ដតាមនីតិវិធី ៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here