រថយន្តឡង់គ្រីស័រ​៥៧០ បុករថយន្តហាយឡែនឌ័ររងការខូចខាត់សង២២០០ដុល្លារ៍

0
163

 

 

 

ភ្នំពេញ៖ រថយន្តឡង់គ្រីស័រ​​៥៧០សេរី​២០១៧បើកបុករថយន្ត​ហាយឡែន​ឌ័រ​ដែលកំពុង​សេញ៉ូបើកឆ្លងផ្លូវបណ្តាលអោយរងការខូចខាតមួយកំណាត់ក្រោយចំណែករថយន្តបង្កខូចមួយកំណាត់មុខ យ៉ាងធ្ងន់ធ្ងរ។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង​ថ្ងៃទី៩ខែតុលា ឆ្នាំ​២០១៧ នៅមុខ១០យប់ផ្សារកាណាសីធី តាមបណ្តោយផ្លូវវេងស្រេងស្ថិតនៅ ភូមិ ចោមចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

អ្នក​បើកបរ​រថយន្តបង្កម៉ាកឡង់គ្រីស័រ​ពណ៌សពាក់ស្លាក2AE-7055បើកបរដោយបុរសម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។ចំណែក​ឯ​អ្នក​បើក​បរ​រថយន្តរងគ្រោះម៉ាកហាយឡេនឌ័រ​ពណ៌ខ្មៅពាក់ស្លាកលេខ2W-0661មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ​។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាបនិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះម៉ាកហាយឡែន​ឌ័រ​ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់បើកក្នុងទិសដៅ ពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុរថយន្តរងគ្រោះបានសេញ៉ូបត់ស្តាំហើយបត់ជិតផុតស្រាប់តែឃើញរថ​យន្ត បង្កម៉ាកឡង់គ្រីស័រ​ពណ៌ស បើកបរដោយបុរសម្នាក់យ៉ាងលឿន​ជាន់ហ្រ្វាំង​មិនទាន់បុកពីក្រោយពេញទំហឹង បណ្តាលអោយបើងរថយន្តរងគ្រោះជិត១០ម៉ែត្រដាច់កាឡេផ្នែកខាងស្តាំ ថែម​ទាំង​ផ្ទុះពោងទាំងសង្ខាង បើកលែងទៅមុខលែងរួច​ តែ​សំណាង​ល្អ​មិន​បង្កអោយមានរងការគ្រោះថ្នាក់ដល់​អ្នក​បើកបរឡើយ ។​បន្ទាប់មកភាគីរថយន្តបង្កខាងលើបានទាក់ទងហៅ មិត្តភ័ក្តមកសម្រប​សម្រួល​នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុភាគីរងគ្រោះបានទាមទាសំណងចំនួន៣ពាន់ដុល្លារ៍ហើយភាគីបង្កខាងលើបានសុំតំលៃ២២០០ដុល្លារ៍បញ្ចប់នៅកន្លែងកើតហេតុ៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here