ស្រវឹងស្រាបើកម៉ូតូបុកស្រ្តីម្នាក់ដើរឆ្លងផ្លូវរងរបួសធ្ងន់ទាំង២នាក់

0
148

 

 

 

ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូបុកស្រ្តីម្នាក់ដើរឆ្លងផ្លូវ បណ្តាលអោយរងរបួសធ្ងន់​ទាំង​សង​ខាង​។ហេតុការណ៍​នេះ​​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៦​៖៣០នាទី​ល្ងាច​ថ្ងៃទី​០៩ខែ​តុលា​ឆ្នាំ​២០១៧ស្ថិត​នៅមុខរោងចក្រប៊ីរី តាមបណ្តោយផ្លូវ​ទំនប់កប់ស្រូវ ភូមិជំម្ពូវន្ត សង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ​។​
​អ្នក​បើកបរ​ម៉ូតូ​បង្ក​ហេតុ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ស វណ្ណៈ​ អាយុ​៥៤ឆ្នាំ​មុខរបរសន្តិសុខផែស្ងួត តេងឡាយ បើកម៉ូតូម៉ាក​ ហុងដា​សេ​១២៥សេរី​ ២០១២ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ1BL-6409។​ចំណែក​ឯ​ជនរងគ្រោះឈ្មោះ ច្រឹង ញ៉ាន​ អាយុ​៤៨ឆ្នាំ​មុខរបរលក់កំពឺស នៅមុខរោងចក្រ​ស្នាក់នៅផ្ទះជួលភូមិសាមគ្គី៣សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកស្រីសន្ធរខេត្តកំពង់ចាម ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា​នៅមុនពេលកើតហេតុគេ​ឃើញ ស្រ្តី ខាងលើបានដើរឆ្លងផ្លូវ ក្នុងទិដៅពីលិចទៅកើត ដើម្បីទៅទិញចង្កៀងបំភ្លឺកន្លែលក់កំពឺសនៅមុខរោងចក្រ​។​លុះដើរឆ្លងជិតផុតទៅហើយ ស្រាប់តែឃើញម៉ូតូបង្កខាងលើបើកយ៉ាងលឿន ក្នុងទិសដៅ ពីជើងទៅត្បូងបុកស្រ្តីរងគ្រោះខាងលើបណ្តាលអោយឌួលសន្លប់​នៅកន្លែងកើតហេតុ។ ចំណែក​ឯ​អ្នក​បើកម៉ូតូវិញដួលបោកនឹងថ្នល់ផ្កាប់មុខបែកក្បាលសន្លប់​ស្តូកស្តឹង​នៅក្នុងកន្លែងកើតហេតុដែរ​។​ភ្លាមៗនោះជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះឯកជនសម្ភពរស្មី មុខប្រលានយន្តហោះ ពោធិ៍ចិនតុងដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។​

ក្រោយពេលកើតហេតុជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានធ្វើការវាស់វែងយក​ម៉ូតូ​ទៅរក្សាទុករងចាំការដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here