0
135

 

 

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានសកម្មភាពឆក់ខ្សែរកពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូមួយគ្រឿងនិងបានសណ្តោងម៉ូតូគូដណ្តឹងខូចមួយគ្រឿងទៀតយកទៅឲ្យជាងធ្វើបានសម្រេចត្រូវជនរងគ្រោះស្រែកថាចោរៗផ្អើលដល់វ្រជាពលរដ្ឋឃើញហេតុការនេះដេញចាប់បានវាយទ្រមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច។ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៧-៣០នាទីយប់ថ្ងៃទី៩ ខែ តុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខល៣១៧ ជាបសាលាឥន្ទ្រេវី៍ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោគ។

ជនសង្ស័យមានឈ្មោះ អ៊ិត ម៉ូ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរជាងជួសជុលរថយន្តនៅម្តុំរង្វង់មូលទួលគោគចាស់ ស្នាក់នៅ​សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ឃុំទួលកែង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។​ចំណែក​ឯ​ជនរងគ្រោះមានឈ្មោះ ញឹម ម៉ារ៉ា ហៅ នាថ ភេទស្រី អាយុ ២៣ មុខរបរជាបុគ្គលិកចូលថ្មីនៅសាលារៀនមួយកន្លែង ស្នាក់នៅ ផ្ទះជួលគ្នានលេខ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើតភូមិ តាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម​។
តាម​សម្ដី​របស់​នារី​រងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី០៥ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1L-0556បានចេញពីធ្វើការមកយកម៉ូតូគូដណ្តឹងខូចម៉ាកធូដេនៅនៅនិងសាលាមត្តេយ្យទួលគោគដើម្បីយកមកឲ្យជាងជួសជុលបានជិះសណ្តោងគ្នាពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានលេចជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ាស៊េរីចាស់ពណ៏ខ្មៅគ្នានស្លាកលេខបានជិះមកពីក្រោយធ្វើសកម្មភាពឆក់ខ្សែរកដែលរូបគាត់ពាក់ចេញខាងក្រៅកអាវបានសម្រេចហើយបានជិះគេចខ្លួនតែត្រូវរូបគាត់បានស្រែកចោរៗដើម្បីឲ្យប្រជពលរដ្ឋជួយអន្តរាគមន៍និងបានជួយដេញជនសង្ស័យមកដល់ចំណុចផ្លូវ៣៥៣ក្នុងសង្កាត់បឹបកក់១ត្រូវបានប្រជាពលរដ្ឋពទ័ចាប់វាយបែកមុខមាត់ឡើងទ្រមខ្លួនទើមប្រគល់ជូនសមត្ថកិច្ច។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំង​នគរបាល​បញ្ជូនមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកក់២និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោគដើម្បីកសាងសុំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់​ រីឯ​ខ្សែរកត្រូវបាន​កម្លាំង​នគរ​បាល​ប្រគល់ជូនជនរងគ្រោះវិញ៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here