សាលាអន្តរជាតិ ស្ទែមហ្វត គ្រាប់សាខាទូទាំងរាជធានីបិទ​ទ្វាររត់ចោលសិស្សសង្ស័យក្ស័យធន់

0
316

 

 

 

ភ្នំពេញ៖ នាយកសាលាអន្តរជាតិ ស្ទែមហ្វត បានបិតទ្វាររត់ចោលកូនសិស្សទូទាំងរាជធានីសង្ស័យក្ស័យធន់​ធ្វើអោយអាណា​ព្យាបាលសិស្សខាតបង់លុយអស់រាប់ពាន់ដុល្លារ៍​ក្នុងម្នាក់ៗ។ហេតុការណ៍បិទ​ទ្វារសាលានេះមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ដែលមានទីតាំងស្ថិតនៅផ្លូវបេតុងភូមិគោកឃ្លាង និងទីតាំងមួយទៀតស្ថិតនៅផ្លូវឧញ្ញ៉ា ម៉ុងរិទ្ធី ភូមិបាយាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភព​ព័ត៌មានពី​តំណាងប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា៖ គាត់មានកូនចូលរៀននៅសាលានេះ៣នាក់ហើយបានបង់ថ្លៃសិក្សានិងសម្ភារៈរៀនសូត្ររយះពេល៣ខែអស់ទឹកប្រាក់ចំនួន២២៨២ដុល្លា។​ ចំណែក​ឯ​អ្នក​ស្រី​ឈ្មោះ​ ប៊ួយ បូរ៉ែន អាយុ៣០ឆ្នាំ មុខរបរជាងអ៊ុតសក់រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា​ គាត់បានដាក់កូនអោយចូលរៀននៅសាលានេះ៣នាក់ហើយបានបង់ថ្លៃសិក្សានិងសម្ភារៈអស់ប្រាក់ចំនួន៣៨០០ដុល្លា ។ដោយឡែកលោក ភៀក សារឹម អាយុ៣៨ឆ្នាំក៍បានអោយដឹងដែថា៖ គាត់មានកូនរៀននៅសាលានោះ១នាក់ហើយគាត់បានបង់ថ្លៃសិក្សានិងសម្ភារៈរៀនសូត្ស១ថើមចំណាយប្រាក់អស់ចំនួន២៣០ដុល្លា។
ពួកគាត់​ដែលជាអាណា​ព្យាបាលបានអោយដឹងថាមុនមានការភ្ញាក់ផ្អើលឡើងដោយសារតែនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ពួកគាត់បានដឹកកូនៗមកសាលាដូចសព្វដងស្រាប់តែពេលមកដល់ឃើញសាលាបិតទ្វារអស់ក៍មានការភ្ញាក់ផផ្អើលតែម្តងនិតរាយការណ៍ប្រាប់សមត្ថកិច្ចអោយចុះមកពិនិត្យ។
ពាក់ព័ន្ធបញ្ហាសាលាអន្តរជាតិ ស្ទែមហ្វត បិតទ្វាររត់ចោលសិស្សនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា៖ បើតាមលោកទទួលបានព័ត៌មានថា៖ សាលាអន្តរជាតិ ស្ទែមហ្វត នេះបានបិតទ្វារទួទាំងរាជធានៅនៅថ្ងៃនេះព្រោះនាយកសាលាប្រកាសថាក្ស័យធន់៕​វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here