កម្លាំង​នគរបាល​ធ្វើរការឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទ ប្រើអំពើរហិង្សាដោយចេតនា

0
119

 

 
ភ្នំពេញ៖នៅកាលពីវេលាម៉ោង ២និង១៥នាទីរំលងអាទ្រាធ ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ៏យ រាជធានីភ្នំពេញ ។
ជនបង្កខាងលើមានគ្នាចំនួន៣ នាក់ ស្លាកពាក់ស៊ីវិល ប្រដាប់ដោយ ខ្សែក្រវ៉ាត់ កាន់ជាប់និងដៃនិងធ្វើរដំណើរដោយមធ្យោបាយ ម៉ូតូ១គ្រឿងផងដែរ។
ជនសង្ស័យទី១មានឈ្មោះ ជួប តារាវិឆ័្ឆយ ភេទប្រុសអាយុ១៥ឆ្នាំមុខរបរជាងកាត់សក់ ស្នាក់នៅភូមិតាងូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យទី២មានឈ្មោះ ម៊ិញ ហេង គីម ភេទប្រុសអាយុ១៥ឆ្នាំមុខរបរកាត់សក់ ស្នាក់នៅភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ជនសង្ស័យទី៣មានឈ្មោះ នួន រ៉ាវី ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិតាងូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។រី​ឯជនរងគ្រោះមានគ្នាចំនួន ៣នាក់ដូចគ្នាទី១មានឈ្មោះ សារូ ធារិទ្ធ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ទី២មានឈ្មោះ ប៊ុត សីហា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទៈលេខ៨ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ទី៣មានឈ្មោះ គង់ សាម ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។វត្ថុតាងដែលសម្ថិតកិច្ចដកហូតបានមានដូចជា ៖ ខ្សែក្រវ៉ាតចំនួន២ . ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដារសេ១១០ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CK-3095 ។

តាមប្រភព​ព័ត៌មានពី​ជនរងគ្រោះបានឲ្យដឹងថា ខ្លួនរួមទាំងពួកម៉ាកបានចេញពីខួបកំណើតគេនៅម្តុំស្ទឹងមានជ័យ ដោយជិះតាមផ្លូវវេងស្រេង លុះមកដល់ចំណុចមុខក្លឹប ស្ពាយឌឺ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ស្រាប់តែលិចមុខជនសង្ស័យមានគ្នា៣នាក់ខាងលើ ជិះម៉ូតូមកក្បែរដកខ្សែរក្រវ៉ាត់វាយមកលើជនរងគ្រោះ ប៉ុន្តែនៅពេលធ្វើសកម្មភាព ក៏ប្រទះនិងកម្លាំងនគរបាលចោមចៅ កំពុងល្បាត បានដេញចាប់ជនសង្ស័យ៣នាក់ បាននៅចំនុច មុខខារ៉ាអូខេ ឌីយ៉ាម៉ង់ តែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ចូនទៅកាន់ ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តអនុវត្តតាមនិតិវិធីច្បាប់៕វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here