ខឹងប្រពន្ធ ចាក់សាំងដុតម៉ូតូ បងថ្លៃទៅជួយ ឆេះពេញខ្លួន

0
217

ព្រៃវែង ៖  មានករណីហឹង្សាក្នុងគ្រួសារមួយបានកើតឡើង នៅភូមិរង្វះ១០០ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ពេលព្រឹកថ្ងៃទី២៥ វិច្ឆឹកា ២០១៦ ដោយប្តី ឈ្មោះផុន សុខាអាយុ ៣៣ឆ្នាំ  បានចាក់សាំងដុតម៉ូតូចោលនៅក្នុងផ្ទះ ធ្វើឲ្យមានអណ្តាតភ្លើងឆេះឡើង ពេលនោះឈ្មោះ ស៊ឹម សាគុណ អាយុ៣៩ឆ្នាំ ត្រូវជាបងថ្លៃស្ទុះចូលជួយទៅពន្លត់ ត្រូវភ្លើងឆាបឆេះបណ្តាលឲ្យរលាកពេញខ្លួន ។ ករណីនេះត្រូវបានគេដឹងថា ជនសង្ស័យ ខឹងនឹកប្រពន្ធចេះតែរករឿងគ្មានមូលហេតុ ។
ចំណែកជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំទៅកាន់អធិការនគរបាលស្រុកកំពង់ត្របែក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ឯស្រី្តរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញព្យាបាលយ៉ាងរួសរាន់ ៕ ក្រពុំ

b1

LEAVE A REPLY

Please enter your comment!
Please enter your name here