បើក​ម៉ូតូលឿនជ្រុលបុករថយន្តពីចំហៀងបណ្តាលអោយរងរបួសធ្ងន់២នាក់

0
54

 

 
ភ្នំពេញ៖​ មនុស្ស២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះជិះម៉ូតូលឿនមិនប្រយ័ត្នកីជ្រុលបុករថយន្តឡិចសុីសពេញទំហឹងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១០ខែតុលាឆ្នាំ២០១៧​នៅចំនុចស្តុបផ្សារដេប៉ូ​ ផ្លូវលេខ១៨២កែងនិងផ្លូវលេខ២១៥​ ស្ថិតក្នុងសង្កាត់ផ្សាដេប៉ូ១​ ខណ្ឌទួលគោក។
​ តាមសាក្សីនៅកន្លែងើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយនន្តម៉ាកឡិចសុីស​ពណ៍ទឹកប្រាក់​ពាក់ស្លាកលេខភ្នំពេញ2AL 1413 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកវេវ​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CY 2093 ជិះ២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តពីចំហៀពេញទំហឹងបណ្តាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់។
​ ក្រោយពេលើតហេតុជនរងគ្រោះត្រូវបានបញ្ចូនទៅបន្ទីរពេទ្យភ្លាមៗចុះណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយបន្ត៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here