ជន​សង្ស័យ​ចំនួន​២នាក់​ក្នុង​ចំណោម​បក្ខ​ពួក​៣នាក់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ដង្កោ​ចាប់​ឃាត់​ខ្លួន​

0
140

 

 

 

ភ្នំពេញៈ​ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ធ្វើសកម្មភាពជិះ​រថយន្ត​ពេលរាត្រីលួចកាត់ខ្សែភ្លើងតាមផ្លូវត្រូវ​កម្លាំង​នគរបាលខណ្ឌ​ដង្កោឃាត់ខ្លួនបានកាលពីវេលា៩និង១០នាទីថ្ងៃទី១១ខែតុលា​ឆ្នាំ​២០១៧តាមផ្លូវលំភូមិប្រកាសង្កាត់ព្រៃសខណ្ខដង្កោរាជធានីភ្នំពេញ។
​តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានអោយដឹងថាជនសង្ស័យទី១ឈ្មោះ​ ស៊ុយ​ អៀប​ ភេទប្រុសអា​២៤ឆ្នាំ​មុខរបរអ្នកបើកបរស្រុកកំណើតនៅខេត្តកពង់ស្ពឺទី២ឈ្មោះ​ ជិន​ វទ្ធី​ ភេទប្រុសអា​២២មុខរបរព្រូឡានស្រុកកំណើតនៅភូមិពង្រឃុំពង្រស្រុកបារាយណ៍ខេត្តកំពង់ធំជនសង្ស័យទាំង២នាក់ស្នាក់នៅជាមួយគ្នានៅភូមិព្រៃស្ពឺសង្កាត់ចោមចៅខណ្ខពោធិសែនជ័យ។
តាម​ប្រភព​ដដែល​បានបន្តទៀតថាដោយមានកាដើរល្បាតនៅក្នុងមូលដ្ឋានបានជួបនិងជនសង្ស័យខាងលើមានកាសង្ស័យបានឃាតខ្លួនសួរនាំទើបដឹងថាជនសង្ស័យកំពុងតែធ្វើសម្មភាឡើងកាត់ខ្សែរភ្លើងនៅតាមបង្គោលភ្លើងបានឃាតខ្លួនយកមក។
ក្រោយពីសាកសួរជនសង្ស័យបានសាភាពថាពួកគេមានគ្នា៣នាក់ដែលបានធ្វើសកម្មភាពជិះឡានដើលួចខ្សែភ្លើងពិតមែន។
បច្ចុប្បន្ន​នេះ​ជនសង្ស័យខាងលើកំពុងតែសាកសួរ​នៅអធិកាដ្ឋាននគរបាលខណ្ខដង្កោដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់កាតាមផ្លូវច្បាប់៕បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here