ជនជាតិអូស្ត្រាលីម្នាក់ ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ ទាំងអាក្រាតកាយ មិនដឹងមូលហេតុ

0
270

ព្រះសីហនុៈ មានការភ្ញាក់ផ្អើលមួយ បនញទាប់ពីមានបុរសជាតិអូស្រ្ដាលីម្នាក់ បានដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ ទាំងអាក្រាតកាយ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១១ តុលា ២០១៧​ ស្ថិតនៅ​ផ្ទះសំណាក់ Don Bosco ក្នុងបន្ទប់លេខ 202 ក្នុងក្រុមទី24 ភូមិ1 សង្កាត់2 ក្រុង-ខេត្តព្រះសីហនុ។

សាកសពឈ្មោះ MICHAEL CHARLES ភេទប្រុស ជនជាតិ អូស្ត្រាលី ថ្ងៃខែឆ្នាំកំណើត 15-11-1988 មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ N8266529 មានសុពលភាពដល់ថ្ងៃទី 25-06-2024 ទិដ្ឋាការលេខ TI 13404676 មានសុពលភាពដល់ថ្ងៃទី 29-10-2017 ចូលមកកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិ ក្រុងព្រះសីហនុ (កងកេង)។

សមត្ថកិច្ចអះអាងថា ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង។

បច្ចុប្បន្នសាកសព ត្រូវបានដឹកទៅមន្ទីរបង្អែកចំការចេកខេត្តព្រះសីហនុ ដើម្បីរង់ចាំក្រុម​គ្រួសាររបស់ជនរងគ្រោះ មកទទួលយកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here