មង្គលការមិត្តភ័ក្ត នាំគ្នាផឹកសុីសប្បាយជ្រុលពេក វាយគ្នាគប់២កែវ បែកក្បាលរៀងខ្លួនរត់មកប្តឹងសម្ថកិច្ច

0
133

 

 

 

ភ្នំពេញ៖ មិត្តភ័ក្តមួយក្រុមបានមកផឹកសុី​ក្នុងមង្គល់ការមិត្ត ដោយរួមតុជាមួយគ្នាបានផឹកលើកដាច់ៗដោយទះក្បាលមួយដៃលេង មិត្តភ័ក្តម្ខាងទៀតខឹងគប់២កែវវាយតប់គ្នាបែកក្បាលរៀងខ្លួន។ ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១១យប់ថ្ងៃទី១១ខែតុលា ឆ្នាំ២០១៧ នៅផ្ទះរោងការ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។​

ភាគីម្ខាងឈ្មោះ ជា ចាន់ដា ភេទប្រុសអាយុ២៤ឆ្នាំ មុខរបររដ្ឋកទឹក រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​ចំណែកឯ​ភាគីម្ខាងទៀតឈ្មោះ កុយ វ៉ាន់ដេត ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកាត់សក់រស់នៅភូមិជម្ពូវន្តសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។​
តាមប្រភពព័ត៌មានពី​ឈ្មោះ កុយ វ៉ាន់ដេតដែលដេរ៥ថ្នេ បាននិយាយថានៅមុនពេលកើតហេតុខាងគាត់នឹងភាគីម្ខាងទៀត​បានផឹកសីុនៅតុជាមួយគ្នា​លុះនៅម៉ោងកើតហេតុពួកគាត់បានហូបយ៉ាងសប្បាយលើកដាច់ លើកដាច់ បន្ទាប់មកស្រាប់តែឈ្មោះ ជា ចាន់ដា ត្រូវជាមិត្តភក្តខ្លួនបានយកដៃទះក្បាល ហើយស្រាប់ភាគីទាំងសង្ខាង បានក្រជ្រោលដាក់គ្នា ហើយវាយគ្នាមួយគ្នាប្រាវ បណ្តាលអោយរូបគាត់បែកក្បាលឈាមហូរស្រោចខ្លួនហើយរត់ចោលម៉ូតូកន្លែផ្ទះការនឹងទៅព្យាបាលភ្លាមៗផងដែរហើយឪពុកនាំមកប្តឹងសមត្ថកិច្ច​តែម្តង។​ប្រភពបានបន្តទៀតថា ខណះកំពង់ដាក់ពាក់ស្រាប់តែភាគីម្ខាងទៀត ឈ្មោះជា ចាន់ដា ត្រូវបានឪពុកខ្លួន បាននាំមកប្តឹដូចគ្នា ហើយបាននិយាយថា រូបគាត់កំពង់តែជុលកែវគ្នាដោយវាយឈ្មោះកុយ វ៉ានដេត១ដៃលេង ស្រាប់តែមិត្តភ័ក្តឈ្មោះកុយ វ៉ាន់ដេត បានយកកែវ មកគប់ក្បាលគាត់ចំនួន២កែវបណ្តាលអោយបែកក្បាលរយ៉ាស់២កន្លែងខាងស្តាំបណ្តាលអោយឈាមហូរស្រោចពេញខ្លួន។​

ក្រោយពេលកើតហេតុឪពុកជនរងគ្រោះទាំងសង្ខាង ដោយមើលទៅស្ថានភាពបែកក្បាលរាងខ្លួន ដោយម្នាក់បែកខាងឆ្វេង ដេរ៥ថ្នេរនឹងម្នាក់ទៀតត្រូវ២កែវ បែកខាងស្តាំ​ហើយនាក់ទាំង២ខាងលើត្រូវជាមិត្តភក្តដូចគ្នាផងហើយឪពុកជនរងគ្រោះទាំង២សុំសំរាប់សំរួលមិនប្តឹងគ្នាហើយសមត្ថកិច្ចសន្យារៀងៗខ្លួន៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here