ប្រពន្ធចុះចោលពីផ្ទះព្រោះតែជាប់ពាក់ពន្ធ័គ្រឿងញៀន ធ្វើឲ្យបុរសគិតខ្លីអត្តឃាតចងករសម្លាប់ខ្លួនឯង

0
311

 

 

 

ពោធិសាត់៖នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៦និង៤០នាទី មានករណីធ្វើអត្តឃាតចងករសម្លាប់ខ្លួននៅភូមិកញ្ជើបាយដាច ឃុំ​អន្លងវិល ស្រុកកណ្តៀង ខេត្តពោធី៍សាត់។​ ជនរងគ្រោះឈ្មោះ ភេម ទិត្យា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអន្លង់វិល ឃំុអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។​

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានអោយដឹងថាមូលហេតុដែលនាំអោយជនរងគ្រោះគិតខ្លីបែបនេះគឺបណ្តាលមកពីប្រពន្ធចុះចោលពីផ្ទះរយៈពេល៦ខែឯជនរងគ្រោះជាប់ពាក់ពន្ធ័គ្រឿងញៀនដែរហើយលោកនាយប៉ុស្តិ៍អន្លងវិលបានហៅជនរងគ្រោះមកអបរំ១លើកជា២លើកហើយរហូតដល់លោកអធីការស្រុកហៅយកមកអបរំបន្ថែមទៀត២ទៅ៣លើកក៏់ជនរងគ្រោះមិនកែប្រែដដែលទើបនៅថ្ងៃកើតហេតុជនរងគ្រោះផឹកស្រាស្រវឹងហើយធ្វើអត្តឃាតចងកនឹងដើមកាស្យាដែលនៅចំងាយពីផ្ទះខ្លួនចំងាយ៨០០មែត្រ។​

សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារបានយកទៅធ្វើបុណ្យតាមប្រព្រៃណីនៅគេហដ្ឋាននៃសព៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here