ស្រវឹងស្រាបើករថយន្តបុករថយន្តដឹកសំរាម(ស៊ិនទ្រី) បណ្តាលអោយខូចខាតខ្លួនឯងមួយកំណាត់មុខ

0
146

 

 

 

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុករថយន្តដឹកសំរាមដែលកំពុង​ឈប់ប្រមូលសំរាមបណ្តាលអោយរងការខូចខាត់ខ្លួនឯងមួយកំណាត់មុខ។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៩នឹង៥០នាទី ថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៧​នៅមុខវត្ត ទួលវិហាឃួន តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

រថយន្តបង្កម៉ាកហាយឡេនឌឺពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AD- 7521បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុងតិសដៅ ពីជើងទៅត្បូង។​ចំណែករថយន្តដឹកសំរាម(សុិនទ្រី) ពណ៌លឿងក្បាលលេខ155 កំពង់ចតប្រមូលសំរាមទិសដៅស្របគ្នា ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកសំរាម(សុិន​ទ្រី) ខាងលើកំពង់បើកប្រមូលសំរាមលុះបើកមកដល់ចំកើតហេតុខាងលើ បានឈប់ដោយកម្ម្មកនាំគ្នា ប្រមូលសំរាម ដាក់រថយន្តហើយដោយមាន ស្តប់ក្រហម រហូត ផ្នែកខាងក្រោយនឹងផ្នែកខាងមុខ។​បន្ទាប់មកស្រាប់តែឃើញរថយន្ត ម៉ាកហាយឡេនឌឺពណ៌ខ្មៅ បើកបរក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿន ហើយបានជ្រុលទៅបុករថយន្តដឹកសំរាមពីក្រោយពេញទំហឹងបណ្តាលអោយរថយន្តបង្កខាងលើខូចផ្នែកខាងមុខ​បេកធុងទឹកប្រេងពេញផ្លូវ តែសំណាងល្អមិនប៉ះពាល់ដល់កម្មកកំពង់លើកសំរាមឡើយហើយចំណែករថយន្តដឹកសំរាមវិញមិនមានរងកាខូចខាតឡើយ។​
តាម​ប្រភព​ព័ត៌មានពី​អ្នក​បើករថយន្តហាយឡេនឌឺបាននិយាយថា គាត់ឃើញរថយន្តដឹសំរាម(សុិន​ទ្រី)​ខាងលើ​ឃើញមានភ្លើងក្រហមតែស្មានថា​កំពុង​បើកតិចៗហើយមិនដឹង​រថយន្តដឹកសំរាមខាងលើឈប់ឡើយ​ទើប​បណ្ដាល​អោយ​បុក​បែប​នេះ​។
ក្រោយពេលកើតហេតុរថយន្តហាយឡេនឌឺខាងលើដោយខ្លួនស្រវឹងផងហើយជា​អ្នក​បង្កហេតុផង ដោយសុំ​ស្មើគ្នា ចំនែកខ្លួនឯងសុខចិត្តហៅរថយន្តមកស្ទូចយកទៅជួសជុលភ្លាមផងដែរ៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here