ជនសង្ស័យម្នាក់ចូលក្នុងរថយន្តបន្លំលួចការបូបលុយតែត្រូវម្ចាស់ទាន់មានអីចាប់ក្របួចឲ្យសម្ថិតកិច្ចភ្លាមៗ

0
127

 

 

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលបន្លំលួចកាបូបលុយក្នុងរថយន្តតែមិនបានសម្រេចនោះ ដូចពាក្យចាស់លោកពោលថា រពឹសដៃផ្ទៃឆ្អែតប៉ុន្តែយុវជនម្នាក់នេះវិញបែជារពឹសដៃចូលទៅក្នុងរថយន្តបន្លំលួចយកសម្ភារៈក្នុងកាបូបតែមិនបានសម្រេចត្រូវម្ចាស់គេឃើញទាន់ចាប់ប្រគល់អោយប៉ូលីសដាក់ខ្នោះល្មម។
ករណីនេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០១៧នៅមុខផ្ទះលេខ៦៨ផ្លូវ១៩៥៨ក្រុម៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
តាមប្រភពពត៍មានពីសម្ថិតកិច្ចបានបញ្ជាក់ថាជនសង្ស័យឈ្មោះ ជិប វិសាល ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបណ្តោះអាសន្នភូមិកើតហេតុខាងលើមានស្រុកកំណើតភូមិផ្សារឆ្នាំង ឃុំផ្សារឆ្នាំ ស្រុកពញាឮ ខេត្តកណ្តាល។ចំណែកដើមបណ្តឹងឈ្មោះ ច័ន្ទ ណារិទ្ធ ភេទប្រុសអាយុ៥០ឆ្នាំមុខរបរជាគរបាលស្នាក់នៅផ្ទះលេខ៦៨ផ្លូវ១៩៥៨ក្រុម៦ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។លោក ច័ន្ទ ណារិទ្ធ ភេទប្រុសអាយុ៥០ឆ្នាំមុខរបរជាគរបាលបានរៀបរាប់ប្រាប់សមត្ថកិច្ចថាគាត់បានថយរថយន្តរបស់គាត់១គ្រឿងម៉ាកឡិចស៊ីសRX300ពណ៌ទឹក
ប្រាក់ពាក់ស្លាកលេខភ្នំពេញ2M-8425ចេញពីក្នុងផ្ទះមកទុកនៅមុខផ្ទះមិនទាន់ទាំងចុះចេញពីរថយន្តផងស្រាប់តែជនសង្ស័យមិនដឹងមកពីណាបានបើកទ្វារថយន្តផ្នែកខាងឆ្វេងចូលអង្គុយនិងលួចយកកាបូបខាងលើភ្លាមៗគាត់បានស្ទុះចេញពីរថយន្តនិងបានឡុកសោរហើយចាប់បានជនសង្ស័យបានប្រគល់អោយសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ដូចការចោទប្រកាន់ខាងលើពិតប្រាកដមែន
បច្ចុប្បន្នជនសង្ស័យខាងលើកំពង់ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕​វាសនា​សែន​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here