ឆាបឆេះ បង្គោលភ្លើងទាំងកណ្តាលយប់ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចពន្លត់អគ្គីភ័យ រួមទាំងជំនាញ់ EDC ចុះមកពន្លត់ទាំងយប់

0
191

 

 

 

 

ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះ បង្គោលភ្លើងមួយកន្លែងបណ្តាលអោយផ្អើលដល់ប្រជាពលរដ្ឋភ័យខ្លាចនឹង សមត្ថកិច្ចពន្លត់អគ្គីភ័យ រួមទាំងជំនាញ់ EDC ចុះមកពន្លត់ទាំងយប់។ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង ១២ និង១៥នាទីយប់ឈានចូលថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧ នៅមុខក្រុមហ៊ុនរស្មីម្នាងសិលា នឹងទុលមុខ ប្រលានយន្តហោះ អន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហពន្ធ័រុស្សុីភូមិក្បាលដំរី សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ ។

បង្គោលភ្លើងដែលផ្ទុះ​សេឆាបឆេះខាងលើគឺជាបង្គោលភ្លើងភ្លោះ​ដែលមានប្រអប់លេខP;326-301Cនឹងប្រអប់លេខ P326-301B ដែលមានផ្ទុកត្រង់ហ្វូរ ដុំភ្លើង ។​

តាមប្រភពព័ត៌មានពី បុគ្គលិកហាងចិនយីហោ ស៊ុបមាន់អយស្ទើរ ជាប់នឹងកន្លែងកើតហេតុបានអោយដឹងថា​នៅមុនពេលកើតហេតុពួកគាត់កំពុង​លក់ គ្រឿងក្លែម ខាងលើ ស្រាប់តែមានលាន់ផ្ទុះ​សេកាបុីនភ្លើង ហើយមានអណ្តាតឆេះខ្សែភ្លើងបណ្តាលអោយរាលដាលឆេះកាន់តែខ្លាំង​ទៅៗ។បន្ទាប់មកពួកគាត់បានទៅដាស់​អ្នក​ដែលរស់នៅជិតកន្លែងកើតហេតុ ដោយយកទុយយោរ​បាញ់ទឹកពន្លត់ តែដោយសារភ្លើងឆេះខ្លាំងពេកពន្លត់មិនឈ្នះ ឆេះខ្លាំងទៅៗបណ្តាលអោយផ្ទុះកាបុីនយ៉ាងខ្លាំង នឹងបណ្តាលអោយប្រជាពលរដ្ឋភ័យយ៉ាងខ្លាំង។​ពេល​នោះ​ប្រជាពលរដ្ឋ បានប្តឹងទៅសមត្ថកិច្ចមកជួយអន្តរាគមន៍នឹងហៅរថយន្ត ពន្លត់អគ្គីភ័យ របស់ស្នងការាជធានីភ្នំពេញ បានមកពន្លត់ភ្លាមៗផងដែរ​។​
បើតាមសំដីខាងជំនាញភ្លើង(EDC)បានអោយដឹងថា ការឆេះខ្សែភ្លើងខាងលើ ដោយសាមេឃរលឹមភ្លៀង ហើយដោយសាតែមានខ្សែកាបនឹងខ្សែអុិន​ធើណែត​ការតភ្ជាប់លើបង្គោលខ្វះបញ្ចេកទេស គឺការ​តភ្ជាប់រញ៉េរញ៉ៃដោយភ្មានការប្រុងប្រយ័ត្ន បណ្តាលអោយខ្សែទាំងឡាយនោះ ប៉ះលើត្រងហ្វូរ​ទើប​បណ្តាលអោយផ្ទុះនឹងមានបញ្ហា។​ខាងជំនាញភ្លើង(EDC)បានបន្តទៀតថា ខ្សែដែល​ធ្លាក់ដាបនឹងដីខាងលើ មិនមែនជាខ្សែភ្លើងរបស់ខាង(EDC)ឡើយ គឺជាខ្សែកាបនឹងខ្សែអុិន​ធើណែត​របស់​ក្រុមហ៊ុនផ្សេងៗដោយមិនមករៀបចំអោយត្រឹមត្រូវ​តាម​បង្គោលភ្លើងខាងលើត្រូវបន្លាស់ប្តូរគឺដោយសារពង្រីកផ្លូវ ។​

តាម​ប្រភព​ព័ត៌មានពី​ប្រជាពលរដ្ឋបាន​អោយ​ដឹង​ថា​ សព្វ​ថ្ងៃ​នេះ​ពួក​គាត់​មានការភ័យព្រួយយ៉ាងខ្លាំងក្នុងការបំន្លាស់ប្តូរទីតាំងខ្សែភ្លើង ដោយផ្លាស់ពីបង្គោលភ្លើងឆ្ងាយពីផ្ទះហើយយកមកដាក់បង្គោលភ្លើងថ្មី ជាប់នឹងជញ្ជាំងផ្ទះរបស់ពួកគាត់ហើយប្រជាពលរដ្ឋនៅមូលដ្ថានខាងលើ សុំសំណូមពរដល់ខាងEDCនឹងក្រុមហ៊ុនផ្សេងៗសូមជួយតខ្សែភ្លើង អោយមានបច្ចេកទេសផងកុំអោយរញ៉េរញ៉ៃដូចអញ្ចឹងទៀត។៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here