MSX ឆ្លង ឌ្រីមបើកត្រង់ ពន្លះគ្នាពេញទំហ៊ឹងរបួសធ្ងន់សងខាង

0
133

 

 

 

 
ភ្នំពេញ៖ ចរាចរណ៍មួយបានបង្ករឡើងដោយម៉ូតូនិងម៉ូតូបណ្តាលឲ្យមនុស្ស២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរ​ពេទ្យភ្លាមៗផងដែរ។ហេតុការណ៍ខាងលើរនេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ទល់មុខនិងផែរស្ងួត អ៊ុយ ញ៉ុង ដែលស្ថិតនៅក្នុងសង្កាត់ ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពពត៍មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថានៅមុនគពេលកើតហេតុគេបានប្រទះឃើញ ម៉ូតូទាំ២គ្រឿងបើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នាដោយម៉ូតូម៉ាកហុងដាឌ្រីមឆ្នាំ២០១៣ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BR 4621 បើកបរដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ណាណធ្វើរដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនគួរសមលុះមកដល់ចំណុចកើតហេតុក៏ស្រាប់មានម៉ូតូមួយគ្រឿងសេរី MSX ពាក់ស្លាកលេខ ព្រៃវែង 1 K 9601 បានបើកឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិចក្នុងបំណងឆ្លងផ្លូវតែមិនទាន់ឆ្លងបានសម្រេចផងក៏វាក់អើរគ្នាក៏បានបុកគ្នាយ៉ាងពេញទំហ៊ឹងបណ្តាលឲ្យដួលបោកខ្លួនទៅនិងផ្លូវទាំងពីរនាក់បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាងតែម្តងរួចត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុសម្ថិតិច្ចធ្វើរការវាស់វែងយកទៅរក្សារទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕​វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here