ឆក់ទាំងថ្ងៃ ឆក់ទាំងយប់នៅខណ្ឌដូនពេញ​អាជ្ញាធរ​កំពុង​តែ​ដេក​លក់​ធ្វើ​មិន​ដឹង​

0
234

 

 

 

ភ្នំពេញ៖ក្រុមជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបពី ស្ត្រីមានផ្ទៃពោះ ៤ខែជិះម៉ូតូម្នាក់ឯង បណ្តាលអោយដួលរងរបួសជើង តែឆក់កាបូបមិនបានសម្រេច ហេតុការណ៍នេះនៅវេលាម៉ោង ៩និង៣០នាទី នៅតាមបណ្តោយផ្លូវសហ័ពន្ធរ៉ុស្សី ទល់មុខផ្សារបាយ័ន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ស្ត្រីរងគ្រោះ ឈ្មោះ សានស្រីនុច អាយុ ២៥ឆ្នាំ ស្នាក់នៅម្តុំផ្សារសំណង់១២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីស្ដ្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក today ពណ៌ក្រហមដែលគ្មានពាក់ស្លាកលេខ​ធ្វើ​ដំណើរ​ចេញមកពីពិនិត្យផ្ទៃពោះ​ក្នុង​គោល​ដៅ​ពីកើតមកលិច​។​លុះ​មក​ដល់មុខផ្សារបាយ័នបានលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងដោយមិនចាំម៉ាកមកពីក្រោយធ្វើសកម្មភាពឆក់កាបូបពីស្រ្ដីរងគ្រោះតែមិនបានសម្រេចបណ្ដាលឲ្យដួលម៉ូតូរងរបួសជើង​រីឯ​ជនសង្ស័យបានជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយកើតហេតុប្តីស្ត្រីរងគ្រោះបានជិះម៉ូតូឌុបមកទទួលស្ត្រីជាប្រពន្ធទៅលាងរបួស និងនាំគាត់ទៅផ្ទះវិញ​មិន​រំខាន​ដល់​សមត្ថកិច្ច​៕បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here