បើករុឺកម៉កកង់បីកៀររថយន្តរ៉ង់រ៉ូវើធ្លាក់កាងនិងស្តុបមុខសង៦៥០$

0
210

 

 

 

 

ភ្នំពេញ៖បុរសម្នាក់បើករ៉ឺម៉កកង់បីវ៉ារថយន្តខាងស្តាំមិនផុតហើយបានកៀររថយន្តrange roverបណ្តាលអោយធ្លាក់កាងនិងស្តុបមុខ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម ចំណុចស្តុបព្រះអង្គឌួង ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

តាមប្រភពពត៌មានពីសមត្ថកិច្ច បានអោយដឹងថានៅមុនពេលកើតហេតុរុឺម៉កកង់បីពណ៌ស្លាទុំពាក់ស្លាកលេខភ្នំពេញ1BX 3826 បើកតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នាជាមួយរថយន្តមួយគ្រឿង ម៉ាករ៉ុង់រ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AM 1113ទិសដៅពីត្បូងទៅជើងដូចគ្នា លុះមកដល់កន្លែងកើតហេតុ រថយន្តបង្អង់ល្បឿនបំណងឈប់ស្តុបស្រាប់តែរុឺម៉កកង់បីដែលបើកស្របទិសគ្នាបើកជែងរថយន្តវ៉ាមកខាងស្តាំបណ្តាលឲ្យកន្ទុយរុឺម៉កខាងឆ្វេងទាក់កាងរថយន្តខាងស្តាំបណ្តាលឲ្យធ្លាក់កាងនិងស្តុបខាងមុខតែម្តង។
ចំណែករុឺម៉កមិនខូចខាតនោះទេ។

ក្រោយពេលកើតហេតុភាគីរុឺម៉កកង់បីបានហៅបងប្អូនមកជួយដោះស្រាយជាមួយម្ចាស់រថយន្តដោយសងថ្លៃការខូចខាតចំនួន៦៥០ដុល្លា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕​សុភ័ក្ត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here