រថយន្តទួរីស បុកម៉ូតូធូដេ ស្លាប់បុរសម្នាក់

0
194

ភ្នំពេញៈមុននេះបន្តិច រថយន្តទួរីសមួយគ្រឿង ត្រូវសាក្សីឃើញហេតុការណ៍អះអាងប្រាប់ថា បានបើកបុកពីក្រោយម៉ូតូម៉ាកធូដេរមួយគ្រឿងពេញទំហឹង ហើយកិនពីលើបុរសម្នាក់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ ។ រីឯរថយន្តបង្កបានបើករត់ ប៉ុន្តែត្រូវប្រជាពលរដ្ឋជួយដេញតាមស្ទាក់ចាប់បានផងដែរ៕ សារ៉េត

LEAVE A REPLY

Please enter your comment!
Please enter your name here