ឃាត់មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ រឹបអូសថ្នាំញៀន២កញ្ចប់ធំល្មម

0
127

ភ្នំពេញ ៖ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចអះអាងថាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម នៅខណ្ឌឫស្សីកែវត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រាវជ្រាវយ៉ាងយូរទើបឈានដល់ឃាត់ខ្លួនបានជាក់ស្តែងនិងរឹបអូសថ្នាំញៀនពីរកញ្ចប់ធំល្មម កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវជាតិលេខ៥ មុខវិហារធំឥស្លាមគីឡូម៉ែត្រលេខ៩ ក្រុម៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ២។

មន្រី្តនគរខណ្ឌឫស្សីកែវបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះ លន់ វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា មុខរបរមិនពិតប្រាកដ(ជួញដូរ)។

សម្ភារៈដកហូតបានរួមមានៈ ក្រាមពណ៌សថ្លាចំនួន ២កញ្ចប់ធំល្មម,ទូរស័ព្ទចិនម៉ាក(Hiya) ពណ៌ខ្មៅចំនួនមួយគ្រឿងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់ពណ៌ខ្មៅ ពាក់ស្លាក​​លេខភ្នំពេញ1C-N0759 សេរីឆ្នាំ២០១៤ចំនួនមួយគ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់  ៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here