ប៉ងអាកសម្លាប់សង្សាខ្លួនឯងមិនបានសម្រេច រួចរត់គេចខ្លួនបាន១០ថ្ងៃ ត្រូវសមត្ថកិច្ចតាមចាប់វៃខ្នោះ

0
227

 

 

 
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ខមានជ័យ រួមសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យ បានបើកកិច្ចប្រត្តិបតិការតាមវែកមុខចាប់ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពចាប់សង្សារខ្លួនឯងអាកប៉ងសម្លាប់ កាលពីយប់ថ្ងៃទី១០ ខែតុលា​ ឆ្នាំ​២០១៧ ស្ថិតនៅផ្ទះជួលជាន់ទី១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតមកដល់រសៀលថ្ងៃទី២០ ខែតុលា​ ឆ្នាំ​២០១៧នេះបានឃាតខ្លួនបានកាលពីវេលាម៉ោង៤និង៣៥នាទីស្ថិតនៅផ្លូវបេតុងម្តុំផ្សារបឹងឈូកក្នុងសង្កាត់អូរបែកក្អមខណ្ខសែនសុខរាជធានីភ្នំពេញ។
ជនសង្ស័យដែលអាក ប៉ងសម្លាប់សង្សាខ្លួនឯងមានឈ្មោះ​ ឈុំ​ ដានី​ ភេទប្រុស អា​យុ២៨ឆ្នាំ ​មុខរបរជាងជួសជុលទូរសព្ទ័ ។ចំណែកឯ​នារីរងគ្រោះមានឈ្មោះ កែវ ស្រីណាក់ អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើតនៅឃុំភ្ញៀស ស្រុកព្រៃប្បាសខេត្តតាកែវ ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុម៉ោងប្រហែល១១និង៣០នាទីយប់គេលឺសំឡេងឈ្លោះប្រកែកគ្នានិងលឺនារីរងគ្រោះស្រែកអោយគេជួយ ភ្លាមៗនោះអ្នកនៅក្បែខាងបានដើរមើលតែត្រូវជនសង្ស័យដែលជាប្រុសស្នេហ៍ស្រែកថាកុំចេះរឿងគ្រួសារគេរួចក៌បាត់មាត់មួយសន្ទុះស្រាប់តែលឺស្រែអោយជួយម្ដងទៀតពេលនោះគេឃើញនារីរងគ្រោះចេញមកក្រៅបន្ទប់ឈាមស្រោចខ្លួនភ្លាមៗគេក្រឡេកឃើញជនសង្ស័យដែលជាប្រុសស្នេហ៍រត់ចុះក្រោមពេលនោះប្រជាពលរដ្ឋនៅក្បែខាងនាំគ្នាជួយដេញតាមចាប់ដែរតែរត់មិនទាន់ជនសង្ស័យក៏រត់គេចខ្លួន បាត់ស្រមោល ចំណែកនារីរងគ្រោះត្រូវបានអ្នកជិតខាងជួយដឹកតាមម៉ូតូយកទៅពេទ្យលោកសង្ឃដើម្បីអោយពេទ្យជួយសង្គ្រោះ។
ជនសង្ស័យខាងលើបានសាភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិទតាំងតោ២យកទៅអា​ ក​ សង្សារខ្លួនពិតមែនហើយក៏បានរត់គេចខ្លួន។
បច្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរ​នៅប៉ុស្តិនគរបាលស្ទឹងមានជ័យដម្បីកសាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យចាត់ការតាមផ្លូវច្បាប់ ៕ បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here