ស្គាល់គ្នា១០ថ្ងៃជនសង្ស័យចូលចាប់ថើបដល់ក្នុងបន្ទប់ជនរងគ្រោះប្តឹងជាប់ខ្នោះ

0
161

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានស្គាល់នារីទល់​មុខបន្ទប់បាន១០ថ្ងៃជនសង្ស័យចូលចាប់ថើបដល់ក្នុងបន្ទប់ជនរងគ្រោះប្តឹង​នគរ​បាល​ប៉ុស្តិ៍​អោយ​ចាប់​ឃាត់​ខ្លួន​។ហេតុការណ៍​នេះ​បង្កអោយមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៥នឹង៣០នាទីល្ងាច​ថ្ងៃទី២០ខែតុលា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ6Aភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។​

ជនរងគ្រោះឈ្មោះ ឃ​ .ឡ​.​អាយុ១៩ឆ្នាំ មានមុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ6Aជាន់ទី១ភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ។​
ចំណែកឯ​ជនសង្ស័យឈ្មោះ សេង សំអឿភេទប្រុសអាយុ៤២ឆ្នាំ មុខរបរសន្តិសុខ ក្រុមហ៊ុន MPAស្នាក់នៅភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនេជ័យ។​

តាមប្រភពពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរូបនាងត្រឡប់មកពីធ្វើការវិញបានចូលបន្ទប់ហើយរៀបចំបោះសំអាតបន្ទប់​ ពេល​នោះ​បន្ទប់មិនបានចាក់សោរ​។​បន្ទាប់មកជនសង្ស័យ​បានហៅជនរងគ្រោះអោយអំពៅនឹងខ្វិតទាំងស្ថានភាពស្រឹង ខ្លួន​ក៏មិនព្រមយកស្រាប់តែជនសង្ស័យខាងលើចូលមកក្នុងបន្ទប់ហើយចាប់ដៃ​ខ្ទប់​នឹងជញ្ជាំងហើយចាប់អោបថើប៣ខ្សឺតហើយពោល​ពាក្យ​ថា ខ្លាចបងអត់​?ពេលនោះ​នាង​បានរត់ចេញទៅក្រៅអោយគេជួយចំណែកជនសង្ស័យខាងលើដើរ​ចូលបន្ទប់ខ្លួនបាត់ទៅ។​
តាមសំដីជនសង្ស័យបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានស្រវឹងហើយដើរមកបន្ទប់បានឃើញនាង​(ជន​រង​គ្រោះ​)កំពុង​បោស​សំអាតបន្ទប់មែនគាត់តែងនិយាយលេងជាញឹកញប់ដោយពោលពាក់ថាអើប្រពន្ធចុងៗតែរហូត។ ហើយនៅពេលកើតហេតុគាត់បានអោយអំពៅនឹងខ្វិតតែនាងមិនយក គាត់ឃើញអំស្រីម្នាក់នៅក្បែបន្ទប់ជនរងគ្រោះបានប្រើគាត់អោយទៅទិញស្រាបៀ កម្ពុជា ចំនួនមួយយួរ ហើយនៅពេលនោះពេលវេលាស្ងាត់គាត់បានចូលទៅចាប់ដៃហើយអោយនាងថើបរូបគាត់៣ខ្សឺតបន្ទាប់មកនាងរត់ទៅប្តឹង​កម្លាំង​នគរ​បាល​តែម្តង។​

ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងទៅ​នគរ​បាល​ប៉ុស្តិ៍​ចោមចៅ​អោយ​ឃាត់​ខ្លួន​មក​សាក​សួរ​ព្រម​ទាំង​កសាងសំណុំរឿងបញ្ជូនទៅជំនាញខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here