ខឹងរឿងជំលួសពាក្យ​សម្ដី​ ចូលមកធាក់ទំលូសទ្វារ​គប់​មួយកៅអី ជនសង្ស័យទាញកាំបិតកាប់ជាច្រើនកាំបិតដេ២៥ថ្នេ

0
414

 

 

 

 

ភ្នំពេញ៖ផឹកសុី​ស្រវឹងខឹរឿងជំលួសពាក្យ​សម្ដី​បន្តិច​បន្តួច​ ចូលមកធាក់ទំលូសទ្វារ​ហើយគប់មួយកៅអី ជនសង្ស័យទាញកាំបិតកាប់ជាច្រើនកាំបិតដេ២៥ថ្នេ។ហេតុការណ៍​នេះ​បង្ក​អោយមានការ​ភ្ញាក់ផ្អើល កាលវេលាម៉ោង ១០នឹង៣០នាទី​ថ្ងៃទី២២ខែតុលា ឆ្នាំ២០១៧ នៅផ្ទះជួលភូ​មិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះវ៉ាន ស្រស់​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​មុខរបរជាងរថយន្ត រស់នៅភូមិទួលពង្រសង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ​។​ ចំណែកឯ​ជនសង្ស័យឈ្មោះ សួន វាសនា ភេទប្រុស​អាយុ២៦ឆ្នាំ មុខរបរវាយតំលៃ អចរនទ្រព្យ ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​និង​​ប្រពន្ធឈ្មោះ ញូង រីណា អាយុ២៥ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ។​

តាមសំដីប្រពន្ធជនសង្ស័យបាននិយាយថា​នៅ​មុន​ពេលកើតហេតុ​ មានកម្មវិធី ខួច​កំណើតកូនម្ចាស់ផ្ទះជួល ហើយបានផឹកសុីនៅកន្លែងផ្សេងៗគ្នា ដោយជនរងគ្រោះបានផឹកសុី​ជិតបន្ទប់ជនសង្ស័យ។ចំណែកជនសង្ស័យបានផឹកនៅឆ្ងាយពីគ្នា បន្ទាប់មកភាគីរងគ្រោះនឹងកូនម្ចាស់ផ្ទះឈ្មោះ​ អាបាន បានផឹកសុីជជែកគ្នាខ្លាំងៗពេកនិង​មានភាពរញ៉េរញ៉ៃរកវាយគ្នា ខណៈ​នោះ​ប្រពន្ធជនសង្ស័យបានខលហៅប្តី អោយមកមើល ហើយសួននាំ មានវឿងអី លឺរកវាយប្អូនអញ​(ឈ្មោះបានមែន)ហើយជនរងគ្រោះសួរថា ប្អូន​អ្នក​ណា ហើយជនសង្ស័យឆ្លើយថា ប្អូន​អញ​។បន្ទាប់មកបានឈ្លោះពាក្យ​សំដីគ្នា រួច​ក៏​សម្រប​សម្រួល​គ្នា ស្ងាត់អស់​ទៅ​។ពេលនោះ​ជនរងគ្រោះ ចេញទៅក្រៅបាត់ លុះនៅម៉ោងកើតហេតុ ស្រាប់តែជនរងគ្រោះមកបង្ករឿងម្តងទៀត មានគ្នា២នាក់ មកធាក់ទំលូសទ្វារជនសង្ស័យ បណ្តាលអោយបាក់​ទ្វារ​ដាច់គន្លឺះ​ថែម​ទាំង​គប់កៅអៅឈើចូលក្នុងបន្ទប់ជិតចំ​ប្រពន្ធដែលមាន ផ្ទៃពោះ​និង​ចូលទៅបង្កក្នុងផ្ទះជួល​ធ្វើ​អោយ​ទប់កំហឹងមិនបាន ស្ទុះទៅយកកាំបិតប័ងតោ​កាប់ទៅលើជនរងគ្រោះ ជា​ច្រើនកាំបិតនឹងបណ្តាលអោយឌួលសន្លប់​នាំទៅម្ទីពេទ្យ នៅភូមិកើតហេតុភ្លាមផងដែរ។

ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​សាក​សួរ​ព្រម​ទាំង​នាំ​ខ្លួន​ជន​ដៃ​ដល់​មក​ប៉ុស្តិ៍​កសាងសំណុំរឿងនឹងបញ្ជូនទៅជំនាញព្រហ្មទណខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធីបន្ត៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here