កម្លាំង​នគរ​បាល​ប៉ុសិ៍្តចោមចៅល្បាតឃាត់ជនសង្ស័យជួញដូរគ្រឿងញៀនបាន២នាក់រួមមានថ្នាំញៀន១១កញ្ចប់(ធំ១នឹងតូច១០)

0
126

 

 

 

 

ភ្នំពេញ៖ កម្លាំង​នគរបាលប៉ុសិ៍្តចោមចៅល្បាតក្នុងភូមិសាស្ត្រ​ ឃាត់ជនសង្ស័យជួញដូរគ្រឿងញៀនបាន២នាក់រួមមានថ្នាំញៀន១១កញ្ចប់ក្នុងនៅ នោះមាន១កញ្ចប់ធំនឹង១០កញ្ចប់តូច។ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលវេលាម៉ោង ១២នឹង៣០នាទីយប់​ឈាន​ចូល​ថ្ងៃទី​២៣ខែ​តុលា​ឆ្នាំ​២០១៧​ស្ថិត​នៅផ្លូវបេតុង ភូមិថ្ម​គោល សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។​

ជនសង្ស័យ២នាក់ទី១-ឈ្មោះ សេង ណារ័ត្នភេទប្រុសអាយុ ១៨ឆ្នាំ មិនពិតប្រាកដរស់នៅភូមិថ្មគោល សង្កាត់ចោមចៅ​ខណ្ឌសែនជ័យ​។​
ទី២-ឈ្មោះ ភា ផៃ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរលក់លៀសហាល ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ​មានភូមិកំណើតនៅ ស្រុកមូងឫស្សី ខេត្តបាត់ដំបង ។​

តាមប្រភពព័ត៌មានពីកម្លាំង​នគរបាលប៉ុសិ៍្ត ចោមចៅ បានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងបានចេញល្បាត នៅតំបន់ស្មក់ស្មាញ ដោយនៅតាមបណ្តោយផ្លូវបេតុង ភូមិកើតហេតុខាងលើ​ស្រាប់​តែ​ឃើញជនសង្ស័យមានគ្នា ២នាក់ដែលកំពង់ដើរតាមផ្លូវ ដោយមានការសង្ស័យហើយបានកាក់ឆែកឆេរ​ក៏​ឃើញថ្នាំញៀន សៀតនៅនឹងចង្កេះខោក្នុងប្រអប់ស្ករកៅស៊ូរហើយបានឆែកឆេឃើញថ្នាំញៀន ១កញ្ចប់ធំនឹង១០កញ្ចប់តូច​សរុប១១កញ្ចប់​ រួច​ឃាត់ជនសង្ស័យខាងលើភ្លាមៗផងដែរ។​
តាម​ប្រភព​ព័ត៌មានពី​នាយរងប៉ុសិ៍្តចោមចៅលោក ង៉ោ សេរីបានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះសេង ណារ័ត្ន បានឆ្លើយសារភាពថា ខ្លួនបានទទួលថ្នាំញៀនខាងលើ ដោយយកអោយម៉ូយ បានចំនួន៦ទៅ៧ដង​ហើយក្នុងម្តងៗឈ្មួញអោយ ជាថ្លៃថ្នូរចំនួន២០$ ។​ចំណែកជនសង្ស័យម្នាក់ទៀត ខ្លួនបានសារភាពថា គាត់មិនដឹងឡើយ​គ្រាន់តែដើរជាមួយគ្នា​ហើយធ្លាប់ជក់ ក្នុង១អាទិត្យជក់ចំនួន២ដងទៅ៣ដង​តែ​ប៉ុណ្ណោះ​។

ក្រោយពេលកើតហេតុ​កម្លាំង​នគរបាលប៉ុសិ៍្តចោមចៅបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅជំនាញព្រហ្មទណ្ឌពោធិសែនជ័យ​ចាត់ការតាមនីតិវិធី​បន្ត​៕វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here