រថយន្តសាំយ៉ុងពីរ​បាំងកន្លះបើកបុកទ្រូងផ្លូវក្បែរស្នាក់ការគណបក្សសង្គ្រោះជាតិ បណ្ដាលឲ្យរងការខូចខាត

0
142

 

 

 

 
ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួនមួយផ្ទាំង បានដាច់បាក់ចេញពីគ្នា ដោយសារតែរថយន្តសាំយ៉ុងពីរ​បាំងកន្លះបើកបុកប្រឆិតពេញទំហឹងនិងរងការខូចខាតខ្លួនឯង។ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខគណះបក្សសង្គ្រោះជាតិ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្កដែលបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ គឺម៉ាក សាំយ៉ុងពីបាំងកន្លះ ប្រភេទលក្ខណ៍គ្រួសារ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2N-3378 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ និងឃើញហេតុការណ៍ខាងលើបានប្រាប់អោយដឹងថា ដំបូងគេសង្គេតឃើញរថយន្តបង្កខាងលើ បានធ្ណ្ដបានធ្វើដំណើរ​តាម​បណ្ដោយផ្លូវជាតិលេខ២ ក្នុង​ទិសដៅពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរស្រវឹង ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំប្រឆិតពេញទំហឹង បណ្ដាលឲ្យរបាំងថ្មខ្ទាតចេញពីគ្នាប្រហែល២ម៉ែត្រ រងការខូចខាតតិចតួច។ ចំណែកឯរថយន្តបង្កវិញ បានបែកនិងដាច់កាឡែកង់មុខនឹង​ក្រោយផ្នែកខាងឆ្វេងយ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។
ក្រោយពេលកើតហេតុភ្លាម អ្យអ្នកបើកបររថយន្ន្ង្ន្កអ្នកបើកបររថយន្ត​អែបចញ្ចើមផ្លូវ ហើយគេចខ្លួនបាត់ ។ មួយសន្ទុះក្រោយមក ក៏មាន​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​មក​កន្លែង​កើត​ហេតុ​ព្រម​ទាំង​ទំនាក់ទំនង​ ទៅ​នគរបាល​ជំនាញ​មក​វាស់​ វែង និងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់នៅ ពេលក្រោយ ៕បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here