សង្ស័យ​អ្នកយាម​ផ្ទះ​សំណាក់​យីហោ​ ជ័យ​ ពន្លឺ​ផ្សុំ​គំនិត​ជាមួយ​ចោរ​ទើប​ចូល​លួច​យ៉ាង​រលូន​

0
236

 

 

 

ភ្នំពេញ ៖ ផ្ទះសំណាក់យីហោ ជ័យពន្លឺ ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ពុំមានសុវត្តិភាព អសន្តិសុខ ភ្ញៀវអស់ជំនឿលែងទុកចិត្ត ដោយសារ បាត់បង់ទ្រព្យសម្បត្តិ ម៉ូតូភ្ញៀវដូចជាងាយៗពេក ទោះជាមានអ្នកយាមប្រចាំក៏ដោយ ខាងម្ចាស់ផ្ទះចង់កិចកុក មិនទទួលខុសត្រូវ បង្កឲ្យឆោឡោទឹកព្រឹក កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នេះ ។

ជនរងគ្រោះ ឈ្មោះ យ៉េ សុី ដេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៥ ផ្នែកអគ្គសនី មានទីលំនៅ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ចំណែកម៉ូតូចោរលួចបាត់ ក្នុងផ្ទះសំណាក់ ជ័យពន្លឺ ខាងលើ ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-5279 ។ រីឯអ្នកយាមផ្ទះសំណាក់ ឈ្មោះ ឈឿន ឈិត ហៅម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ សន្តិសុខយាមផ្ទះសំណាក់ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ខ្លួនរួមជាមួយ មិត្តភ័ក្រម្នាក់ទៀត ឈ្មោះ សុខ វីរៈ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរនិស្សិតឆ្នាំទី៥ ផ្នែកអគ្គីសនី ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភូមិអកនាគ ឃុំ សង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ពួកគេទាំង២នាក់ ចេញពីធ្វើការងារ នៅផ្ទះមិត្តភ័ក្រ នៅស្កាត់ភ្នំពេញថ្មីវិញ ជិះម៉ូតូម្នាក់មួយគ្រឿង ឆ្លៀតទៅហូបអីនៅ ផ្សារកុងតៃន័រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយយប់ជ្រៅទៅហើយ វេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី២៣ ខែតុលា មិនហ៊ានទៅផ្ទះទេ ខ្លួនតាមផ្លូវ ទាំង២នាក់ សម្រេចនាំគ្នាចូលសម្រាកនៅផ្ទះ សំណាក់ ជ័យ ពន្លឺ ស្ថិតនៅក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ចតទុកដាក់ ចាក់សោម៉ូតូទាំង២គ្រឿងត្រឹមត្រូវ អ្នកមើលការ សន្តិសុខយាមប្ចាំរផ្ទះសំណាក់ ចាក់ទាំងសោ ជាប់កង់ម៉ូតូទៀត ឲ្យកូនសោ ទៅខ្លួនកាន់មួយ ហើយចូលដេកសម្រាក បាត់ទៅ លុះរហូតដល់ វេលាម៉ោង៥និង៣០នាទីព្រឹក ចេញវិញ ចុះមកយកម៉ូតូ ស្រាប់តែបាត់មួយគ្រឿង ឃើញតែសោ មិនឃើញម៉ូតូ ទើបបង្កឲ្យឆោឡោ ម្ចាស់ផ្ទះ បែជាចង់ចោទ យុវជនទាំង២នាក់ មកបង្កបញ្ហា រៀបក្រឡា ផែនការគៀបសុីទៅវិញ ផ្អើលសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ហៅភាគីសងខាងទៅនិយាយគ្នានៅប៉ុស្តិ៍កាកាប ។

តាមសម្តីបុរសឈ្មោះ ឈឿន ឈិត ជាអ្នកយាមប្រចាំផ្ទះសំណាក់ ជ័យ ពន្លឺ បានឲ្យដឹងថា ក្រោយពីយុវជនទាំង២នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង ចូលសម្រាកហើយ ម៉ូតូចាក់សោរួច បិទទ្វារច្រកមុខ ហើយខ្លួនក៏ចូលដេកលក់ដែរ រហូតដល់ព្រឹកឡើង ទើបផ្អើលឆោឡោ រឿងបាត់ម៉ូតូមួយគ្រឿង ។
តែទោះជាយ៉ាងណាក្តី បើពិនិត្យលើមេសោ ឃើញមានស្នាមវាយ ចុះហេតុអ្វីបានជាអ្នកយាម ដេកជាប់នៅកន្លែងម៉ូតូហើយ បិទទាំងទ្វាររបងទៀត ឆ្លើយថាមិនដឹងទៅវិញ ។

ក្រោយពីនិយាយ លើកហេតុផលរៀងខ្លួន នៅផ្ទះកើតហេតុមិនចុះសម្រុងគ្នា ទើបនគរបាល ហៅនាំភាគី ទាំង២ ទៅសាកសួរនៅប៉ុស្តិ៍កាកាប ៕​សិរសារ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here