បើករថយន្តពារម៉ូតូមួយគ្រឿងបណ្តាលអោយរងរបួសធ្ងន់បាក់ថ្គាមម្នាក់នឹងស្រាលម្នាក់

0
145

 

 

 

 

ភ្នំពេញ​៖​បុរសម្នាក់ស្រវឹងស្រា​បើករថយន្ត​ពារម៉ូតូមួយគ្រឿង បណ្តាលអោយ​រងរបួសយ៉ាងធ្ងន់ធ្ងរម្នាក់​(បាក់ថ្គាម)នឹងម្នាក់ទៀតរបួសស្រាល។ហេតុ​ការណ៍​នេះ​ បង្កអោយមានការភ្ញាក់ផ្អើល​កាលវេលាម៉ោង​១០នឹង១៥នាទីយប់ថ្ងៃទី២៤ខែតុលា​ឆ្នាំ២០១៧​ស្ថិតនៅតាបណ្តោយផ្លូវវេងស្រេង ភូមិ​ត្រពាំងថ្លឹង សង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ​។​

ជនរងគ្រោះមិនបានស្គាល់ឈ្មោះ​ជិះម៉ូតូម៉ាកនិច ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1 GO-​2451 បើកដោយយុវជន២នាក់ក្នុងទិសដៅពីកើតទៅលិច។​ចំណែករថយន្តបង្កម៉ាកCRVពណ៌​ខ្មៅ​ពាក់​ស្លាកលេខភ្នំពេញ2Q-5038 បើកដោយបុរសម្នាក់ឈ្មោះសុឹម សារីភេទប្រុសអាយុ៤៧​ឆ្នាំ​ មុខរបរលក់សំលៀកបំពាក់ រស់នៅភូមិជ្រៃ​កោងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញម៉ូតូរងគ្រោះជិះគ្នា២នាក់ក្នុងទិសដៅពីកើតទៅលិច​ លុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញរថយន្ត​បង្កខាងលើបើក​ចេញពីតូបលក់សំលៀកបំពាក់​ក្នុងទិសដីពីកើតទៅលិចហើយទៅពារម៉ូតូរងគ្រោះដែលជិះស្របគ្នា បណ្តាលអោយបើងហើយឌួលបោកនឹងឃឿនរងរបួសធ្ងន់ ម្នាក់នឹងស្រាលម្នាក់។ចំណែករថយន្តបង្កបើករថរត់បានចំងាយប្រមាណជាង១០០ម៉ែតត្រូវបាន​កម្លាំង​នគរ​បាល​ដែល​ចុះ​ល្បាត​នៅ​ក្បែរ​នោះ​ឃាត់បានភ្លាមៗផងដែរ។បន្ទាប់​មក​រថយន្ត​សង្គ្រោះ​ ឯកជនសម្ភពរស្មីដឹកយកទៅ​ព្យាបាល​។

ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ព្រម​ទាំង​ទំនាក់ទំនង​នគរ​បាល​ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ​ដើម្បី​ពិនិត្យជាតិស្រវឹងអ្នកបើកបរខាងលើមានកំរិត​0.59 ។​ពេល​នោះ​កម្លាំង​នគរ​បាល​ធ្វើ​ការ​វាស់វែងនៅកន្លែងកើតហេតុនឹងយកម៉ូតូយកទៅរក្សាទុកជាមួយរថយន្តបង្ករងចាំកាដោះស្រាយថ្ងៃក្រោយ៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here