គ្រូទាយអាយុ៧៤ឆ្នាំម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គ

0
108

 

 

 

ភ្នំពេញ៖លោកយាយអាយុ៧៤ឆ្នាំម្នាក់ដែលប្រកបមុខរបរធ្វើជាគ្រួទាយបានដេកស្លាប់ក្នុងបន្ទប់ជួលម្នាក់ឯងសង្ស័យខ្យល់គបង្ករការភ្ញាក់ផផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅពិនិត្យ។
ហេតុការនេះបង្កការភ្ញាក់ផ្អើរកាលពីម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៧នៅក្នុងបន្ទប់ជួលក្រុម៥ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សពលោកយាយខាងលើត្រូវគេស្គាល់ឈ្មោះ ហ៊ុន អាយុ៧៤ឆ្នាំប្រកបរបរជាគ្រូទាយបច្ចុប្បន្នស្នាក់នៅតែម្នាក់ឯងក្នុងបន្ទប់ជួលក្រុម៥ភូមិស្លែងរលើងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ។និងមានស្រុកកំណើតភូមិវ៉ៃចារ ឃុំចារស្រុកព្រៃកប្បាសខេត្តតាកែវ។

តាម​ប្រភព​ព័ត៌មានពី​ស្ត្រីម្នាក់ឈ្មោះ ហ៉ឹម ចាន់ណា អាយុ៤២ឆ្នាំស្នាក់នៅបន្ទប់ក្បែរលោកយាយដែលស្លាប់ខាងលើបានប្រាប់ថាជារៀងរាល់ថ្ងៃលោកយាយតែងតែក្រោកតាំងពីព្រលឹមៗនិងតែងតែមកបោសសំអាតតាមបរិវេនបន្ទប់ជួលលុះដល់ព្រឹកកើតហេតុដោយសារមិនឃើញលោកយាយក្រោកដូចសព្វដងគាត់ក៍ដើរទៅគោះទ្វាហៅលោកយាយតែមិនលឺសំឡេងឆ្លើយពេលនោះគាត់បានមើលតាមចន្លោះបង្អួចស្រាប់តែឃើញលោកយាយដេកលើគ្រែមិនកំរើកទើបគាត់ទៅហៅប្រជាពលរដ្ឋបន្ទប់ជិតខាងនិងម្ចាស់ផ្ទះដែលមានបន្ទប់ជួលមកជួយគាស់ទ្វាបន្ទប់លោកយាយពេលគាស់ហើយទើបដឹងថាគាត់ស្លាប់បាត់ទៅហើយមិនដឹងស្លាប់ពីពេលណាឡើយ។

ក្រោយហេតុការណ៍កើតឡើងម្ចាស់ផ្ទះជួលបានជួនដំណឹងសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យឃើញថាលោកយាយពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែនក្រោយមកសមត្ថកិច្ចបានប្រគល់សពអោយបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here