រថយន្តសង្គ្រោះ​មួយគ្រឿងបើកឆ្លងផ្លូវពារម៉ូតូរងរបួសធ្ងន់ស្រាល​២នាក់

0
171

 

 

 

ភ្នំពេញ៖​ រថយន្តសង្គ្រោះ​ ឯកជនសំរាកព្យាបាលសួគ៌ាបើកបើកឆ្លងផ្លូវ ពារម៉ូតូមួយគ្រឿងបណ្តាលអោយរងរបួសធ្ងន់ម្នាក់នឹងស្រាលម្នាក់។ បង្កអោយមានកាភ្ញាក់ផ្អើលកសលវេលាម៉ោង​១០នឹង៤០នាទីថ្ងៃទី​២៥ ខែតុលា​ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេង នៅម្តុំអាងទឹក​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

រថយន្ត​សង្គ្រោះ​ឯកជនម៉ាក ស្តារិច​ពណ៌សពាក់ស្លាកលេខព្រះសីហនុ 2A-6470 ជារបស់ មន្ទីសំរាកព្យាបាល សួគ៌ាដែលមានទីតាំងតាមបណ្តោយផ្លូវ ២១៧ (មុនីរេត) ស្ថិតនៅភូមិឫស្សី១ សង្កាត់ ស្ទឹងមានជ័យ៣​ខណ្ឌ​មាន​ជ័យ​។​ចំណែកឯ​ម៉ូតូរងគ្រោះម៉ាកឌ្រីមសងសេរ៊ី២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BW-9568បើកបរដោយយុវជន២នាក់មិនស្គាលឈ្មោះ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត​សង្គ្រោះ​ឯកជន​មួយគ្រឿង បើកបរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិដៅពីកើតទៅលិច ក្នុងល្បឿនមធ្យម។លុះ​ធ្វើ​ដំណើរ​មកដល់ចំណុចកើតហេតុ រថយន្តខាងលើបានបើកឆ្លងផ្លូវដោយមិនសុីញ៉ូ ក្នុងទិស​ដៅពីជើងទៅត្បូង តែឆ្លងបានបន្តិច ស្រាប់តែមានម៉ូតូមួយគ្រឿង​ម៉ាកឌ្រីមសងសេរ៊ី២០១៣ដែលកំពង់បើកយ៉ាងលឿន​ក្នុងទិដៅពីកើតទៅលិច។​​បន្ទាប់មកបានបើកបំរុងវ៉ា សង្គ្រោះ​តែវ៉ាមិនផុតបានពារចំថ្ពល់រថយន្តផ្នែកខាងឆ្វេង បណ្តាលអោយ​កំពិតរថយន្ត។ រីឯ​ម៉ូតូពារជាមួយកង់​រថយន្ត​បណ្តាលអោយបែកកាទែម៉ូតូនឹងដួល​អូសជាង១០ម៉ែត្រ​រងរបួសធ្ងន់ម្នាក់នឹងស្រាលម្នាក់។ភ្លាមៗនោះជនរងរបួសធ្ងន់ត្រូវមិត្តភ័ក្តដឹកទៅព្យាបាលភ្លាមៗផងដែរ។​ ដោយ​ឡែក​អ្នក​រងរបួសស្រាល​ជា​អ្នក​បើកបរ​បាន​សម្រប​សម្រួល​ ជាមួយរថយន្តផងដែរ។ហើយខាងរថយន្ត​សង្គ្រោះ​សុំជួយចេញថ្លៃព្យាបាលនឹងដឹកជនរងគ្រោះទៅមន្ទីព្យាបាលរបស់ខ្លួន ចំណែកម៉ូតូនឹងរថយន្តជួសជុលរៀងខ្លួន​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here