ខំធ្វើការ២ខែ​បែជាគ្មានប្រាក់ខែបើកឲ្យកម្ម​ករ​ដាច់​បាយ​ដាច់​ទឹក​

0
159

 

 

 
ភ្នំពេញ៖ រោងចក្រផលិតស្បែកជើងមួយកន្លែង មានយុីហោ ហ្ល្វាយ វីង (ខេមបូឌារ) ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅ តាមផ្លូវបេតុងច្រកចូលវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ។
ថៅកែក្រុមហ៊ុន បានជម្រុញឲ្យកម្នករ កម្មការនីធ្វើការងារ ផលិតស្បែក ជើង រយៈពេល២ខែចុងក្រោយនេះហើយបែជាគ្មានប្រាក់មួយរៀលបើកជូនកម្មករ ដូចឆ្នេះហើយទើបនាំគ្នាទ្រាំលែងបាន តបាននាំគ្នាតវ៉ាទាមទារកប្រាក់ឈ្នួលតែម្តង ដោយសារគ្នាខ្វះការហូបចុក ម្យ៉ាងថ្លៃផ្ទះជួល និងខ្វះការចំណាយផ្សេងៗទៀត តារតវ៉ានេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នេះ។

រោងចក្រខាងលើ មានកម្មករសរុបចំនួនជាង៣០០នាក់ មានថៅកែជាជនជាតិចិន ជារោងចក្រផលិតស្បែកជើង បន្ទាប់ពីថៅកែ ពុំទាន់មានលុយ ទូទាត់ប្រាក់ឈ្នួលជូនកម្មករអស់រយៈពេល២ខែមកហើយ កម្មករសម្រេចនាំគ្នា តវ៉ា រកប្រាក់ខែខ្លួន ។

បើតាមកម្មការនីមួយរូប បម្រើការងារ ក្នុងរោងចក្រខាងលើ បានត្អូញត្អែថា ខ្លួនក៏ដូចកម្មករឯទៀត ស្នាក់នៅផ្ទះជួល ជាបញ្ហាចោទ ចំណែកកម្មករដែលមានលំនៅដ្ឋានក្បែរនោះ ពុំសូវជាចោទប៉ុន្មានទេ បំណាច់ខំធ្វើការងារ ក៏ដើម្បីជិវិតរស់ ខ្លួនឯងនិងក្រុមគ្រួសារ។ កម្មការនីដដែលបន្តទៀតថា អស់រយៈពេល២ខែមកហើយ ដែលក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឲ្យកម្មករ ទើបធ្វើឲ្យកម្មករមួយចំនួនធំ ដូចរូបនាង ប្រឈមទៅនឹងសេចក្តីខ្វះខាត ថ្លៃហូបចុក ថ្លៃផ្ទះជួល ២ខែមកហើយ ដែលម្ចាស់ផ្ទះជួលទារលុយ នាងមានប្រាក់ឯណា កាលបើក្រុមហ៊ុនអត់ទាន់បើកលុយឲ្យផងនឹង ក្នុងរយៈពេល២ខែនេះ នាងទៅស្រុក សុំលុយម្តាយ វិចអង្ក មកហូបបណ្តោះអាសន្ន ដោយសាររងចាំលុយពលកម្មរបស់ខ្លួន។
តាមយុវជនម្នាក់ឲ្យដឹងថា ខ្លួនបម្រើការងារក្នុងរោងចក្រខាងលើ បានប្រាក់ឈ្នួល សរុបប្រមាណជាង ២០០ដុ ល្លា ក្នុង មួយ ខែ បែជាក្នុងរយៈពេល២ខែកន្លងមកនេះ ថៅកែក្រុមហ៊ុន មិនទាន់បើកលុយឲ្យ មានលុយឯណាសម្រាប់ហូបចុក សម្រាប់ផ្ញើរជូនឪពុកម្តាយឯស្រុក បើខ្លួនឯងរកមួយរៀល បង់ថ្លៃផ្ទះជួលមិនបានផង ២ខែមកហើយ ដែលថៅកែ សន្យារងចាំ២ថ្ងៃទៀត តែច្រើនលើកមកហើយ ការសន្យារបស់ក្រុមហ៊ុនជាសន្យាខ្យល់ រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែតុលា នេះ កម្មករទាំងជាង៣០០នាក់ ទ្រាំលែងបាន ប្រមូលផ្តុំតវ៉ា ក្រោមការចូលរួមពី សហព័ន្ធសហជីព ស្មារតីកម្មករកម្ពុជា ដើម្បីទាមទាររកប្រាក់ខែ ។
ជុំវិញការតវ៉ារបស់កម្មករ ទាមទាររកប្រាក់ឈ្នួល ដែលក្រុមហ៊ុនជំពាក់ អ្នកសារពត៌មាន ព្យាយាមសុំការបំភ្លឺ ពីភាគីរោងចក្រដែរ តែរកមិនឃើញ មិនដឹងតំណាងទៅណាបាត់ ឃើញវត្តមានតែកម្មករ រងចាំឲ្យរហង់ក្នុងបរិវេណរោងចក្រ៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here