អាណោចអាធម៌ !បុរសម្នាក់ត្រូវរថយន្តដឹកដីបុកនិងកិនពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗនៅនិងកន្លែង

0
155

 

 

 

 

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បណ្ដាលអោយបុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហ៊ីយ៉ាន់ដាយយីឌុប បើកបត់បុនម៉ូតូជនរងគ្រោះ ពេញទំហឹង នៅលើកំណាត់ផ្លូវជាតិ6A ត្រង់ ចំណុចស្កុបបត់ចូលផ្លូវលីយ៉ុងផាត់ ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងអំឡុងពេលកើតហេតុនៅវេលាម៉ោង ២០និង១០នាទី ថ្ងៃទី២៦ តុលា ២០១៧។
បុរសរងគ្រោះដែលស្លាប់ និងជាម្ចាស់ម៉ូតូម៉ាក MSX តៃវ៉ាន់ពណ៍ស គ្មានស្លាកលេខ(ទើបទិញ )មានឈ្មោះ ឡុង ជីវ័ន អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងត្មាត ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដោយឡែករថយន្តបង្ករម៉ាកហ៊ីយ៉ាន់ដាយដឹកដី ក្រហមពាក់ស្លាកលេខភ្នំពេញ 3A-1881 ខណះពេលដែលភ្លាមសមត្ថកិច្ចឃាត់បាននៅជិតគល់ស្ពានលីយ៉ុងផាត់ តែអ្នកបើកបររត់ចោលរថយន្ត។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានម៉ូតូជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៦ (ពីខេត្តឡើងមកភ្នំពេញ) ក្នុងទិសដៅពីជើងទៅត្បួង ចំណែកឯរថយន្តបង្កបានធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅត្បួងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តបង្កក៏បានបត់ឆ្វេងចូលទៅផ្លូវលីយ៉ុងផាត់ យ៉ាងលឿន ហើយបានជ្រុលទៅបុកម៉ូតូជនរងគ្រោះចំកន្ទុយម៉ូតូយ៉ាងពេញទំហឹង បណ្តាលអោយម៉ូតូរងការខូចខាតកន្ទុយក្រោយតិចតួច ឯជនរងគ្រោះបានខ្ទៀតចូលក្រោមកង់រថយន្តបង្ក ហើយបានកិនពាក់កណ្ដាលខ្លួន បណ្ដាលអោយបែកខ្ទាំមគ្រឿងក្នុង ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ។
ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កមិនបានឈប់នៅនិងកន្លែងនោះទេ ដោយបានព្យាយាមបើករត់រហូតទៅដល់គល់ស្ពានលីយ៉ុងផាត់ ទើបសមត្ថកិច្ចស្ទាក់ចាប់បានរថយន្ត ឯតៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់ស្រមោល ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានធ្វើការស្រាវជ្រាវទាក់ទងទៅក្រុមគ្រួសារ អោយយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ចំណែករថយន្តបង្ករ និងម៉ូតូរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចចំនាញចរាចរណ៍ក្រុង ធ្វើការវាស់វែងយកទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here