ចូលម៉ាស្សាបាត់លុយជនសង្ស័យប្រកែកថាមិនយក

 

 

 

ភ្នំពេញ៖​ហាង​ម៉ាស្សាមួយកន្លេងបានយកលុយភ្ញៀវ ចំនួន៣៥០ដុល្លារ៍ នារីម៉ាស្សាឆ្លើយថាមិនយកសមត្ថកិច្ចនាំ​មកសាសួរ​ក៏បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោ ១០នឹង៥០នាទីយប់​ ថ្ងៃទី២៧ខែតុលាឆ្នាំ២០១៧ នៅហាងម៉ាស្សាយីហោស្រីពេជ្យ តាមបណ្តោយផ្លូវបេតុទៅវត្តអង្គតូវមិញ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ​១ខណ្ឌពោធិ៍សែនជ័យ ។​

ជរងសង្ស័យមាន៣នាក់ ទី១ឈ្មោះ​សឿន ស្រីពេជ្យភេទស្រីអាយុ២៧ឆ្នាំ មុខរបរថៅកែហាង ម៉ាស្សាកោសជប់ខាងលើ។​ ទី-២ឈ្មោះ ស៊ុន វណ្ណី ភេទស្រីអាយុ២៥ឆ្នាំមុខរបរកោសជប់ ស្នាក់នៅផ្ទះកោសជប់ស្រីពេជ្យភូមិកើតហេតុខាងលើ ទី-៣ឈ្មោះ លី ល័ក្ខភេទស្រីអាយុ២៧ឆ្នាំ មុខរបរកោសជប់ស្នាក់នៅផ្ទះកោសជប់ស្រីពេជ្យ។​ចំណែកឯ​ជនរងគ្រោះទី-១ឈ្មោះ អុឹង ឡងឌី​ភេទប្រុស អាយុ២៨ឆ្នាំមុខរបរដេសាឡុង ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ ។​ទី-២ឈ្មោះ អឿន សុខគីម ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរ​អុី​ណុកស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ។​
តាមប្រភពព័ត៌មានពី ជនរងគ្រោះ បាននិយាយថា​ មុនពេលកើតហេតុជនរងគ្រោះ២នាក់បានចូលម៉ាស្សាទាំង២នាក់ ដោយដោយខាងម៉ាស្សាតំរូវអោយដោះសំលៀកបំពាក់​ខាងក្រៅដើម្បីស្រួលម៉ាស្សាខ្លួន​វិល​ត្រឡប់​ទៅ​ផ្ទះវិញបាត់ ។បន្ទាប់មក​ប្រហែល១ម៉ោងខ្លួន​ប្រាប់ទៅមិត្តភ័ក្ដ​ថា​ បាត់​លុយ​ចំនួន១៥០$​ រួច​ក៏​ទៅ​សួរ​នាំ​ ហើយជនសង្ស័យខាងលើបានប្រកែកថាកន្លែងម៉ាស្សាគាត់មិនដែលយកលុយភ្ញៀវទេ ព្រោះកន្លែងម៉ាស្សាខាងលើទើបនឹងបើកបាន​៤ថ្ងៃតែប៉ុណ្ណុះ។បន្ទាប់មកជនរងគ្រោះបានទៅប្តឹង ទៅសមត្ថកិច្ចមកជួយអន្តរាគមន៍។​លុះសមត្ថកិច្ចមកជួយអន្តរាគមន៍ជាច្រើនម៉ោង ហើយជនសង្ស័យបដិសេធរហូត​។​ពេល​នោះ​ជន​រង​គ្រោះ​​ ឈ្មោះ អឿន សុខ គីម ឆ្លើយថាបាត់លុយដែរហើយអស់ចំនួន២០០$ បន្ទាប់មកកំលាំសមត្ថកិច្ចនាំជនសង្ស័យមកសាកសួរនៅប៉ុសិ៍្ត ហើយ សមត្ថកិច្ចសួរយ៉ាងណាជនសង្ស័យឆ្លើយបដិសេធ​ដែរ​។​

ក្រោយ​មក​ជន​សង្ស័យ​​សងតែចំនួន១៥០$​រីឯ​រឿងម្នាក់ទៀតដែលបាត់គឺគាត់មិនទទួលខុសត្រូវឡើយ ហើយជនរងគ្រោះអឿន សុខគីមបានខឹងយ៉ាងខ្លាំងហើយគាត់ថា​អញ្ចឹងដូចគាត់មិនបានចូលម៉ាស្សា​ទៅ​ចុះ​ ហើយ​ជន​រង​គ្រោះ​មិន​ប្តឹងទៅជនសង្ស័យឡើយ៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *