ស្កូបពី​បុក​ជាមួយវ៉េវពីក្រោយបណ្តាលឲ្យរបួសធ្ងន់និងស្រាល២នាក់

0
140

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយបាក់ឆ្អឹងដងកាំបិត ចំណែកស្រ្តីជាប្រពន្ធរបស់គាត់រងរបួសស្រាលនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយ ដែលបានកើតឡើងក្នុងខណៈពេលដែលគាត់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវឌុបប្រពន្ធពីក្រោយ ហើយកំពុងធ្វើដំណើរសុខៗ ស្រាប់តែមានជនស្ទាវម្នាក់ជិះម៉ូតូ១គ្រឿងទៀតម៉ាកហុងដាស្កូបពីក្នុងទិសដៅបញ្ច្រាស់គ្នាទៅដល់បត់ឆ្លងផ្លូវ បុកពីក្រោយម៉ូតូពួកគាត់ពេញទំហឹង ។បណ្ដាលឲ្យដួលបោកទៅលើថ្នល់ បន្ទាប់មកជនបង្កបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រោល ចំណែកបុរសរូបនេះត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ៣០ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចទល់មុខហាងនំបុ័ងហេង ចេង ស្ថិតនៅក្នុងភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹងថា បុរសរងគ្រោះនិងប្រពន្ធរបស់គាត់ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ហើយបុរសនោះបានរងរបួសបាក់ឆ្អឹងដងកាំបិត ហើយនៅមុនពេលកើតហេតុពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវនពណ៏ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ1D-9711ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូម៉ាកហុងដាស្កូបពីពណ៏ស ១គ្រឿងទៀតបើកបរដោយយុវជនស្ទាវម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងរួចបត់ឆ្លងផ្លូវ ជ្រុលទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួកទាំងអស់គ្នា ប៉ុន្តែបុរសអ្នកបើកបរម៉ូតូរបួសបាក់ឆ្អឹងដងកាំបិត ក្រោកមិនរួចឡើយ ចំណែកជនបង្កអត់មានរបួសនោះឡើយ និងបានលើកម៉ូតជិះគេចខ្លួនបាត់ស្រមោលតែម្ដង៕វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here