ខំជួលមកអស់លុយកាក់​យ៉ាង​ច្រើន​បែ​ជា​ដូច​ជួល​ចោរ​ទៅ​វិញ​

0
168

 

 

 

ភ្នំពេញ ៖ កម្មវិធីពិធីមង្គលការកូនប្រុសស្រីសិរីមង្គលម្តងខំអតហ៊ានរកបងប្អូនសាច់ញាត្តិក្នុងការទទួលភ្ញៀវ ខំជួលក្រុមហ៊ុនពិធីការ វឌ្ឍនៈពិធីការមកគ្រាន់ឲ្យធូរចិត្ត ធូរកម្លាំង ដើម្បីសម្រួល ដល់ការងាមួយចំនួនក្នុងកម្មវិធីដើម្បីនាំភ្ញៀវ បម្រើទឹកកក បម្រើស្រា ភេជ្ជៈ តែផ្ទុយទៅវិញ ដូចជួលឲ្យមកឲ្យលួចអិញ្ចឹង បុគ្គលិកបម្រើការងារ របស់ក្រុមហ៊ុន ពិធីការ វឌ្ឍនៈ ពិធីការ បង្កើតកម្លាំងលួចស្រាបៀ ជាប្រព័ន្ធ មានអ្នកឲ្យដៃ មានអ្នកជញ្ជូន មានអ្នកដឹកបណ្តោះចេញ សរុបអស់ស្រាបៀABC ចំនួន២០កេស តាមទាន់ រកឃើញ បាឡូចំនួន៤ ដាក់ញាត់ ស្រាបៀពេញ និងកេសស្រាបៀABCចំនួន១កេស ស្រាបៀថៃហ្គ្រ័រ​ ចំនួន១កេស ដែលបុគ្គលិក ពិធីការលួច ជញ្ជូនចេញ ដឹកទៅមិនទាន់បោះចោលក្នុងព្រៃ។ហេតុការណ៍នេះ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង២០យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្ទះមង្គលការ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ក្រោយពីបានផ្ទុះរឿង បុគ្គលិក ពិធីការ៤នាក់ ព្យាយាមរត់គេចខ្លួន នៅសល់ម្នាក់ ជាបុគ្គលិកឲ្យចាំមើលឃ្លាំងស្តុក ត្រូវហៅទៅសាកសួរនៅប៉ុស្តិ៍ប៉ូលីស ។
តំណាងម្ចាស់កម្មវិធីមង្គលការ មានឈ្មោះ សូយ សុភា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរបុគ្គលិកសារពត៌មាន មានទីលំនៅ ភូមិ សង្កាត់កើតហេតុ ។ ចំ ណែក ជនសង្ស័យ បង្កើតក្រុមលួចជាប្រព័ន្ធ មានគ្នា៤នាក់ ជាបុគ្គលិកក្រុមហ៊ុន វឌ្ឍនៈ ពិធីការ ។ រីឯបុគ្គលិកក្រុមហ៊ុន ម្នាក់រត់ឡើងឡានមិនទាន់គេ ឃាត់ខ្លួនបានម្នាក់ មានឈ្មោះ រឿន ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅវត្តមហាមន្រ្តី ខណ្ឌចំការមន មានស្រុកកំណើត ភូមិសហគមន៍ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
តាមប្រភពពីម្ចាស់ដើមការបានឲ្យដឹងថា ពេលដែលទៅជួល ក្រុមហ៊ុន វឌ្ឍៈ ពិធីការ យកបុគ្គលិក១៩នាក់ គិតក្នុងតម្លៃពលកម្មម្នាក់១០ដុល្លា តែធាតុពិត មកមានមុខជាក់ស្តែង ចំនួន២១នាក់ មានប្រុស មានស្រី ដូចជួលមកឲ្យលួចស្រាបៀ ។
តាមសម្តីបុគ្គលិកម្នាក់ ហៅសាកសួរ បានឲ្យដឹងថា ក្រុមខ្លួនពិតជាបានលួចស្រាបៀ របស់ម្ចាស់កម្មពិធីពិតមែន តែមិនច្បាស់ចំនួនទេ ដោយសារ ដឹកជញ្ជូនចេញរហូត ។
ក្រោយផ្ទុះរឿងអាស្រូវ ដោយសារ បុគ្គលិកក្រុមហ៊ុន វឌ្ឍនៈ ពិធីការ រួមគ្នាលួចស្រាបៀ ABC ពីម្ចាស់កម្មវិធី មង្គលការជាប្រព័ន្ធរួចមក ឃើញថា តំណាងក្រុមហ៊ុន ចេញមុខមកសុំសម្របសម្រួល ជាមួយម្ចាស់ដើមការ ដើម្បីបញ្ចប់រឿង ដោយតំណាងក្រុមហ៊ុនវឌ្ឍនៈ ពិធីការ ម្នាក់ឈ្មោះ អ៊ង ផល្លី ភេទប្រុស អាយុ២៧ឆ្នាំ មកធានាយកបុគ្គលិក របស់ខ្លួនយកទៅវិញ ក្រោយពីម្ចាស់ដើមការ មិនចង់ឲ្យមានរឿងល្អក់កករឡើយ ៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here