ដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ ឆែករកឃើញឃើញគ្រឿង​២កញ្ចប់តូចធំ លើខ្លួនជនសង្ស័យម្នាក់

0
120

 

 

 

 

ភ្នំពេញ​៖ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌមានជ័យ ឃាត់ខ្លួនភ្លាមៗ ក្រោយឆែកឆេររកឃើញមានថ្នាំញៀន១កញ្ចប់ធំ ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចផ្លូវ២៧១ ទល់មុខឃ្លាំងដែក ក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ២០ និង៣០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ។

ជនសង្ស័យមានឈ្មោះយ៉ាន សាលីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ​មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ​ ភូមិព្រែកតាពៅ សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងអាជ្ញាធរចម្រុះ ដឹកនាំដោយលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន បន្ទាប់ពីកម្លាំងចម្រុះបានដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើ ខណះនោះជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក អាយខុន ពណ៍ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1AA – 4005 ជិះដោយម្នាក់ឯង មកដល់ចំណុចត្រួតពិនិត្យ ដោយសមត្ថកិច្ចឃើញគ្មានពាក់មួក និងកញ្ចក់ត្រឹមត្រូវ ក៏សុំធ្វើការឆែកឆែកម៉ូតូ ស្រាប់តែប្រទះឃើញថ្នាំញៀន២កញ្ចប់ ក្នុងនោះ១កញ្ចប់តូច ១កញ្ចប់ទៀតធំ ក៏សមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនភ្លាមៗ បញ្ចូនមកកាន់អធិការនគរបាលខណ្ឌតែម្តង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំកសាងសំណុំរេឿង បញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕​បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here