បើករថយន្តបុកម៉ូតូអូសជាង១០ម៉ែត្រ​ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបុកផ្ទប់ជញ្ជាំងបណ្តាលអោយរងរបួសធ្ងន់បុរសម្នាក់

0
122

 

 

 

ភ្នំពេញ៖បុរសម្នាក់ បើករថយន្ត​បុកម៉ូតូមួយគ្រឿង​បណ្តាលអោយអូស ជាង១០ម៉ែត្រ​ ចំណែកជនរងគ្រោះផ្លោងធ្លាក់លើរថយន្តហើយជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលអោយ​រងរបួស​ធ្ងន់បុរសម្នាក់​ រីឯ​ម៉ូតូ​នឹងរថយន្តខូចខាតយ៉ាងធ្ងន់ធ្ងរ។ហេតុ​ការណ៍​នេះ​បង្កអោយ​មានការភ្ញាក់ផ្អើល​កាលវេលាម៉ោង​១០យប់ថ្ងៃទី៣១ខែតុលា​ឆ្នាំ២០១៧​នៅតាមបណ្តោយ​ផ្លូវ សហព័ន្ធរុស្សី ទល់មុខថ្លោងទ្វា​មន្ទីពេទ្យ​បង្អែ​កពោធិ៍ចិនតុង នឹងជាប់របងប្រលានយន្តហោះពោធិ៍ចិនតុង ដែលស្ថិតនៅ ភូមិតាងួន​សង្កាត់កាកាប​ខណ្ឌពោធិ៍សែនជ័យ​។​
រថយន្តបង្ក​ម៉ាក ហុី​យ៉ាន់ដាយSONATA (សូណាតា​)ពណ៌ខ្មៅពាក់ស្លាកលេខ AT 17 -2.0483 បើកបរដោយបុរសម្នាក់ឈ្មោះនី សុខដា ភេទប្រុស​អាយុ៣១ឆ្នាំ មុខរបបើករថយន្ត តាក់សុី​​ បើក​ក្នុងទិសដៅទិសដៅពីលិចទៅកើត។ចំណែកឯ​ម៉ូតូរងគ្រោះម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1I-6243 បើកបរដោយបុរសម្នាក់ ឈ្មោះ ឈួន សីហា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ជាងភ្លើង​បើកក្នុងទិសដៅវជើងត្បូង ឆ្លងផ្លូវ។​ ដោយឡែក​រថយន្តរងគ្រោះមួយគ្រឿងទៀត ម៉ាក់លុចសុីសRX300ពណ៌ស្កតពាក់ស្លាកលេខ ភ្នំពេញ 2AO-4521​កំពង់ចតលើឃឿន ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូឆ្លងផ្លូវ ពីជើងទៅត្បូង បន្ទាប់មកស្រាប់តែមានរថយន្តបង្កខាងលើបើកក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿន​។​លុះមកដល់ចំណុចកើតហេតុ​ម៉ូតូរងគ្រោះបានបើកឆ្លងផ្លូវ ជិតផុតស្រាប់តែ រថយន្តបង្កខាងលើបានបុកពេញទំហឹង​បណ្តាលអោយប៉ើងជនរងគ្រោះផ្លោងទៅលើ​ ហើយធ្លាក់លើរថយន្តចំកញ្ចក់ខាងមុខបណ្តាលអោយរងរបួសធ្ងន់​ ខណៈ​នោះ​រថយន្ត​បង្ក​បានបន្ថែមល្បឿនជ្រុលទៅ បុកអូសម៉ូតូរងគ្រោះ​ផ្ទប់នឹងរបងប្រលានយន្តហោះពោធិ៍ចិនតុង បណ្តាលអោយធ្លុះ​របង នឹងបុករថយន្តលុចសុីស​​មួយគ្រឿងទៀត​ដែលឈប់ចតលើឃឿន បណ្តាលអោយដាច់កាងខាងក្រោយ យ៉ាងធ្ងន់ធ្ងរ ។
បើតាមសំដីជនរងគ្រោះម្ចាស់រថយន្តលុចសុីស​RX300 បាននិយាថា​ នៅមុនពេលកើតហេតុរូបគាត់បានចតរថយន្តនៅលើ ឃឿនហើយរថយន្តគាត់កំពុង​បញ្ឆេះម៉ាសុីន​ត្រជាក់​ស្រាប់​តែ​រថយន្តបង្កបុកពេញទំហឹងទៅ។
តាម​ប្រភពដដែលបានបន្តទៀតថា​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយ ម៉ូតូរងគ្រោះខាងលើមានកាខូចខាតយ៉ាងខ្លាំងនឹង រថយន្តរងគ្រោះដែលចតលើឃឿន ខាងលើខូចខាតដាច់កាងផ្នែកខាងក្រោយ​ រីឯរថយន្តបង្កវិញរងកាខូចខាត់មួយកំណាត់មុខ បណ្តាលអោយបែកធុងប្រេង បើកលែងកើត ។​ហើយភ្លាមៗនោះតៃកុងរថយន្តបង្កខាងលើ ប្រជាពលរដ្ឋឃាត់នឹងប្រគល់អោយសមត្ថកិច្ច ភ្លាមៗផងដែរ។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូខាងលើត្រូវបានសមុយឯកជន សម្ភព រស្មីដឹកទៅសង្គ្រោះបឋមភ្លាមៗផងដែរ។ប៉ុន្តែ​ដោយសាតែជនរងគ្រោះរបួសធ្ងន់ពេក​រថយន្ត​សង្គ្រោះ​របស់​គ្លីនិច​ឯកជនខាងលើ បានបញ្ជូនទៅមន្ទីពេទ្យ​កាល់ម៉ែត។​

ក្រោយពេលកើតហេតុកម្លាំង​នគរ​បាល​ជំនាញចរាចរណ៍ពោធិ៍សែនជ័យបានប្រគល់អោយជំនាញខាងចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វើកាវាស់វែងយក​រថយន្តនឹងម៉ូតូទៅរក្សាទុករងចាំការដោះស្រាយរួមទាំង​អ្នក​បើកបរផងដែរ។៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here