នារី​ម្នាក់​ទៅ​លែង​មជ្ឈមណ្ឌល​កំសាន្ត​ROCK​គាំង​បេះដូង​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរ​ពេទ្យ​

0
270

 

 

 

 

ភ្នំពេញ​៖នារី​ម្នាក់​បាន​បបួល​មិត្ត​ភ័ក្ត​២នាក់​ទៀត​ទៅ​លែង​មជ្ឈមណ្ឌល​កំសាន្ត​ROCKដើម្បី​ស្ដាប់​ភ្លេង​រាំ​លែង​នឹង​ប្រើ​ប្រាស់​សារធាតុ​ញៀន​រហូត​បាត់​បង់​ស្មារតី​ត្រូវ​មិត្តភ័ក្ដ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ស្រាប់​តែ​ជួប​អកុសល​គាំង​បេះដូង​ស្លាប់​តាម​ផ្លូវ​។​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលាម៉ោង​៥៖៣០នាទី​ព្រឹក​ថ្ងៃទី​០១ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​។

សាកសព​នារី​រង​គ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ បូ​ សុភី​ អាយុ​២៥ឆ្នាំ​មុខ​របរ​បុគ្គលិក​ខារ៉ាអូខេ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ត្រពាំង​ខ្លុង​ ស្រុក​ពញ្ញា​ក្រែក​ខេត្ត​ត្បូង​ឃ្មុំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​កោះ​ទាវ​ឃុំ​សំពៅ​លូន​ស្រុក​កោះ​ធំ​ខេត្ត​កណ្ដាល​។ចំណែកឯ​មិត្តភ័ក្ដ​នារី​រង​គ្រោះ​២នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​។

តាម​ប្រភព​ព័ត៌មានពី​នារី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ជា​មិត្ត​ភ័ក្ត​របស់​សាក​សព​ជន​រង​គ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេលកើតហេតុ​ខ្លួន​នឹង​មិត្តភ័ក្ដ​បាន​បបួល​គ្នា​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​ទៅ​លែង​ភ្នំពេញ​ដើម្បី​ចូល​រួម​ពិធី​បុណ្យ​អ៊ំទូក​។លុះ​មក​ដល់​ភ្នំពេញ​ខ្លួន​នឹង​មិត្តភ័ក្ដ​ព្រម​ទាំង​សាក​សព​បាន​ចែក​ផ្លូវ​គ្នា​ទៅ​ផ្ទះ​បង​ប្អូន​សាច់​ញាត្តិ​រៀង​ៗ​ខ្លួន​ រហូត​ដល់​ថ្ងៃ​ដដែល​ខ្លួន​នឹង​ជន​រង​គ្រោះ​ព្រម​ទាំង​មិត្តភ័ក្ដ​ម្នាក់​ទៀត​តេទូរស័ព្ទ​ទាក់ទង​គ្នា​ទៅ​លែង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មន្នី​វង្ស ក្នុង​ខណ្ឌ​ចំកាមន​។បន្ទាប់​មក​នៅ​វេលាម៉ោង​ប្រហែល​១២កណ្ដាល​អាធ្រាត​ឈាន​ចូល​ថ្ងៃទី​១ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ខ្លួន​នឹង​មិត្តភ័ក្ដ​ព្រម​ទាំង​សាក​សព​បាន​ចូល​ទៅ​លែង​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក​ ដោយ​ហៅ​ស្រា​បៀរ​និង​ទឹក​ក្រូច​កូកាកូឡា​ហូប​នឹង​ប្រើ​ប្រាស់​សារធាតុ​ញៀន​ដើម្បី​សប្បាយ​ ប៉ុន្តែ​លើស​កំណត់​ រហូត​ដល់​ជន​រង​គ្រោះ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ក៏ហៅ​សន្តិសុខ​មក​ជួយ​ធ្វើ​សសៃ​ ខណៈ​នោះ​​ជនរងគ្រោះ​បាន​ដឹង​ខ្លួន​បន្តិច​ក៏ហៅ​រថយន្ត​តាក់សុី​ដឹក​យក​ទៅ​ផ្ទះ​សំណាក់​យីហោ​ វល្លិ៍មាស​ដែល​ស្ថិត​នៅ​ចំងាយ​ប្រហែល​ជា​៥០០ម៉ែត្រ​អស់​រយៈ​ពេល​ជាង​១៥នាទី​ ប៉ុន្តែ​មើល​អាការៈ​ជនរងគ្រោះ​មិន​ស្រួល​ក៏ហៅ​តុ​ៗ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ​ តែ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នង​ការ​ក្រុង​ចុះ​មក​ធ្វើ​កោសល្យវិច្ច័យ​។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ជំនាញ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​គាំង​បេះដូង​ស្លាប់​ពិត​ប្រាកដ​មែន​។

បច្ចុប្បន្ន​នេះ​សាក​សពជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​ជំនាញ​ប្រគល់​ទៅ​អោយ​សាច់​ញាត្តិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕​បូផា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here