ប្ដី​មិន​នូវ​​ផ្ទះ​រវល់​ទៅ​អ៊ំទូក​ខេត្តកោះកុង ប្រពន្ធចង់​ខ្អខ្លាំង​ទូកក្នុងបន្ទប់ជាមួយសាហាយ

0
478

 

 

 
ភ្នំពេញ ៖ ស្រ្តីវ័យក្មេងម្នាក់ ត្រូវបានភាគីខាងប្តីចោទប្រកាន់ ខណៈដែលខ្លួនជាប់រវស់ចេញទៅធ្វើការងារនៅឯខេត្តកោះកុង ប្រពន្ធសង្ខើញសារ៉ុងហៅនាំសាហាយមកអុំទូកដល់ក្នុងបន្ទប់ តាមទាន់ចាក់សោទ្វារពីក្រៅរត់ចេញទៅប្តឹង​នគរ​បាល​ មកដល់សាហាយ បើកទ្វាររត់គេចចេញទៅបាត់ បានត្រឹមនាំប្រពន្ធទៅនិយាយគ្នានៅប៉ុស្តិ៍។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលជាន់ទី១ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ភាគីខាងប្រពន្ធមានឈ្មោះ ឌិន ដានី អាយុ ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់ននៅបន្ទប់ជួលលេខ១៤៨ ជាន់ទី១ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិវាលរបង ឃុំអង្គរអង្គ ស្រុកពាមជរ  ខេត្តព្រៃវែង ។  ចំណែកភាគីខាងប្តី មានឈ្មោះ ហាស់ សារ៉ូត អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ការដ្ឋានសំណង់ឯខេត្តកោះកុង មានស្រុកកំណើត នៅភូមិ ឃុំ ជាមួយគ្នា ។ គ្រួសារខាងមានកូនប្រុសម្នាក់ អាយុជិត២ខួប ជាចំណង់អាពាហ៍ពិពាហ៍ រស់នៅជាមួយជីដូនឯស្រុកកំណើត ។
តាមប្រភពព័ត៌មាន​ពី​បុរស​ជា​ប្ដី​បាន​អោយ​ដឹងថា ខ្លួនត្រូវបានឪពុកម្តាយ ចាស់ទុំផ្សំផ្គុំ ឲ្យមានគូរស្រករ រៀបការជាមួយស្រ្តីខាងលើ ដោយមានការទទួលស្គាល់ពីលោកមេបា ចាស់ទុំសងខាង ក្នុងអំឡុងឆ្នាំ២០១៥ កន្លងមក រហូតមកដល់ពេលនេះ មានកូនប្រុសម្នាក់ អាយុជិត២ខួបទៅហើយ ។ បុរសជាប្តីបន្តទៀតថា ក្រោយពីបានគ្នាជាប្តីប្រពន្ធ ចាត់ទុកថាជាគ្រួសារថ្មីមួយ តែរស់នៅក្នុងស្ថានភាពជីវភាព បែបជាអ្នកស្រែនាយជនបទ មិនមានរបរអ្វីក្រៅពីស្រែចំការ ដើម្បីចង់កែបនរែជីវភាពគ្រួសារ ឲ្យបានសមរម្យនឹងគេ ខ្លួនសម្រេចចិត្ត ចាកចេញពីស្រុក ស៊ូឃ្លាតឆ្ងាយពីភរិយា ចាកចេញទៅធ្វើការងារ ជាជាងដែក ជាមួយសាច់ញាតិនៅឯខេត្តកោះកុង សន្សំបានលុយកាក់ បានបន្តិចបន្តួច ទើបបានមកលេង ប្រពន្ធ ស្រុកកំណើតម្តងម្កាល រស់នៅឆ្ងាយពីគ្នា រហូតមកដល់ខែឧសភា ឆ្នាំ២០១៧ ស្រ្តីជាប្រពន្ធ ក្រោយពីកូនខ្ចីរួច បែកគំនិត ម្យ៉ាងអផ្សុក ចង់រកការងារធ្វើដែរ ក៏សុំប្តី មករកការងារធ្វើ នាទីក្រុងភ្នំពេញ តែមិនប្រាប់ ទីតាំងឲ្យស្គាល់ឡើយ ចង់ជួបមុខគ្នា មានតែណាត់តាមទូរស័ព្ទ ធ្វើដំណើរទៅជួបគ្នាឯស្រុក ។ ទង្វើរភរិយាមិនប្រាប់ទីតាំងកន្លែងស្នាក់នៅឲ្យប្តីស្គាល់បែបនេះ ជារឿងអាថកំបាំងមួយ ធ្វើឲ្យប្តីងឿងឆ្ងល់ ថ្វីបើខ្លួននៅធ្វើការឯនាយក៏ដោយ ក្តីមន្ទិលសង្ស័យ ដាក់ជាប់ក្នុងបេះដូង សង្គមគ្រួសារ ក្លាយទៅជាប្រេះស្រាំ រង្គោះរង្គើរ រកាំរកុះក្នុងសង្គមគ្រួសារ ទីបំផុតនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្មករ កម្មការនីរោងចក្រ ក្រូវបានក្រុមហ៊ុនអនុញាតិឲ្យឈប់សម្រាក ថ្ងៃបុណកយអុំទូក ហេតុអ្វីបានជាប្រពន្ធខ្លួន ប្រាប់ថាជាប់រវល់ មិនបានទៅផ្តលើភាពកក់ក្តៅ ឲ្យកូនប្រុសនៅឯស្រុក ទៅវិញ រួមនឹងមន្ទិលសង្ស័យផងនោះ សម្រេចចេញចេញមកពីកន្លែងធ្វើការងារ មកតាមស៊ើបសួរ តាមរយៈមិត្តភ័ក្រ អ្នកធ្លាប់ស្គាល់ ដើរស្វែងរកបន្ទប់ជួលរបស់ ប្រពន្ធខ្លួនមិនបានមួយថ្ងៃផង នួនល្អង លាក់បាំងលែងជិត រកឃើញបន្ទប់ជួល របស់ប្រពន្ធ នៅខាងក្រោយផ្សារព្រៃទា សង្កាត់ចោមចៅ៣ នៅវេលាម៉ោង១រសៀលថ្ងៃទី០២ ខែវិច្ឆិកា នេះ ហេតុតែចង់ដឹងច្បាស់ សុខចិត្ត សំកុក អង្គុយរងចាំឃ្លាំមើល ហើយអ្វីដែលឃើញផ្ទាល់ភ្នែក បន្ទប់ជួលឃើញបុរសម្នាក់ ដើរចូល ទៅដេក ជាមួយ សង្ស័យ ឡើងទៅតាមមើល ប្រទះឃើញ ពួកគេដេកឱបគ្នា ស្អិតដូចស្ករតាំងម៉ែ ទ្រាំមិនបាន កឹបសោជាប់ពីក្រៅ រត់ទៅប្តឹងប៉ូលីស សុំការអន្តរាគមន៍ ប្រពន្ធខ្លួននាំសាហាយ មកអុំទូកដល់ក្នុងបន្ទប់ជួល លុះកម្លាំងប៉ូលីសប៉ុស្តិ៍ចោមចៅ៣ចុះទៅដល់កន្លែងកើតហេតុ ត្រូវបាន បុរស ដែលភាគីខាងប្តីចោទថា ជាសាហាយរបស់ប្រពន្ធខ្លួននោះ ត្រូវបាន សាច់ញាតិ ខាងប្រពន្ធ លួចបឭចាក់សោទ្វារឲ្យរត់គេចចេញទៅបាត់ហើយ ទើបកើតជាទំនាស់សម្តីរវាងប្តីនិងប្រពន្ធមួយប្រ៉ាវ ហើយទើបប៉ូលីសហៅនាំភាគីសងខាង ទៅនិយាយគ្នានៅប៉ុស្តិ៍នគរបាលវិញ ។
តែបើតាម ភាគីខាង ស្រ្តីជាប្រពន្ធវិញ បានឲ្យដឹងថាយ៉ាងខ្លីថា បុរសដែល ចូលមកដេកលេងក្នុងបន្ទប់ជួលនោះ ត្រូវជាមិត្តភ័ក្រ ស្គាល់គ្នា ក្នុងកម្មវិធីមង្គលការ មិត្តរួមការងារ នៅឯខេត្តកំពង់ស្ពឺ ស្គាល់គ្នាជាង១ខែទៅហើយ ចំណឭពោះឈ្មោះ អត្តសញ្ញាណ នាងឆ្លើយថាមិនស្គាល់ទេ ។ ស្រ្តីដដែលបន្តទៀតថា កន្លងមក ពេលដែល រកាំរកុះក្នុងគ្រួសារ ខ្លួនទាមទារឲ្យផ្តិតមេដៃលែងលះគ្នាតែខាងប្តីមិនព្រម ហើយក្រោយពីឈប់សម្រាកពីការងារ នាថ្ងៃបុណ្យអុំទូកខ្លួនមិនបានទៅស្រុកនោះទេ ដោយសំអាងថា ទើបតែទៅសោះ អត់មានលុយទៅស្រុកមើលកូនទើបសង្ងំនៅផ្ទះជួល លុះនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា នេះ មិត្តប្រុសមកលេង ចូលដេកសម្រាកក្នុងបន្ទប់ ហើយខ្លួនបាន ដាក់គន្លឹះទ្វារ នៅដេកខាងក្នុងតែ២នាក់មែន តែមិនបានធ្វើអ្វី រួមរ័ក្សគ្នាអីដូចដែល តាមប្តីចោទប្រកាន់នោះទេ បុរសម្នាក់នោះគ្រាន់តែដេកលេង ឲ្យស្រួលខ្លួន មុននឹងវិលត្រឡប់ទៅវិញ គាប់ជួនប្តីខ្លួនមកដល់ ឃើញចោទប្រកាន់តែម្តង ។ ប៉ុន្តែ​ទោះជាយ៉ាងណាក្តី ខាងប្តីនៅតែចោទប្រកាន់ថា ប្រពន្ធខ្លួននាំសាហាយ មកអុំទូកក្នុងបន្ទប់ជួល ទើបគេចវេសពីប្តី មិនរវល់ទៅផ្តល់ភាពកក់ក្តៅឲ្យកូននៅឯស្រុក សំកុកសង្ងំយកសើយសុខ ជាមួយប្រុសថ្មី ។
ក្នុងការសម្របសម្រួលគ្នា នៅប៉ុស្តិ៍ប៉ុស្តិ៍ ក្រោមវត្តមាននគរបាលយុត្តិធម៌ បានត្រឹមសម្របសម្រួលជៀសវាង កើតមានហឹង្សាដាក់គ្នា ចំពោះ រឿងលែងលះយ៉ាងណានោះ មានតែផ្លូវច្បាប់ តុលាកាទេជាអ្នកសម្រេច អសើរយៈពេលជាង១ម៉ោង ភាគីសងខាង ឯកភាពគ្នា ដោយស្ម័គចិត្ត ធ្វើកិច្ចសន្យាផ្ទាល់ខ្លួនមួយជាបណ្តោះអាសន្ន ហើយរងចាំនាំគ្នាទៅស្រុកកំណើត ដើម្បីនិយាយគ្នាឲ្យដាច់ស្រឡះ ៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here