តៃកុងរថយន្តក្រុងថ្មីបើកបាន២ថ្ងៃ​ពៀរ​រថយន្តកូរ៉េលក់ការ៉េមអូសប្របាណជិត៥ម៉ែតចោទប្រកាន់ថាចតតាមផ្លូវ

0
213

 

 

 

ភ្នំពេញ​៖ រថយន្តសាលាក្រុងរាជធានីភ្នំពេញ​តៃកុងថ្មីបើកពាររថយន្តលក់ការ៉េមអូសប្រមាណជិត៥ម៉ែតចោទប្រកាន់ថារថយន្តលក់ការ៉េមចតតាមផ្លូវ បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧យប់ថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ​២០១១ ភូមិតាងួន​សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។​

រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវលឿងឆ្នូតស ជារថយន្តក្រុងរបស់រាជធានីភ្នំពេញខ្សែទី៦ ពាក់ស្លាកលេខ រដ្ឋ 37 3-0021បើកបរក្នុងទិសដៅ ពីជើងទៅត្បូង។​ចំណែកឯ​រថយន្តរងគ្រោះម៉ាកកូរ៉េ ពណ៌ខៀវ បាក់ស្លាកលេខ​ភ្នំពេញ 2A- 4629ជារថយ​ន្តលក់ការ៉េមទំនើប ចតលើឃឿន (ម្ខាងលើឃឿននឹងកង់ម្ខាងទៀតនៅលើផ្លូវ ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនកើតហេតុគេឃើញ រថយន្តរងគ្រោះកំពង់ឈប់ លក់ការ៉េម នៅលើចិញ្ចើមផ្លូវ ហើយកំពង់តែឈដួសការ៉េមអោយ នាក់ទិញ ស្រាប់តែ​មានរថយន្តក្រុង មួយគ្រឿងជារថយន្តរបស់សាលារាជធានីភ្នំពេញ ​បើកបរក្នុងទិសដៅ​ពីជើងទៅត្បូង ហើយបានបើកពារ រថយន្តរងគ្រោះ​ដែលកំពង់ឈប់លក់ ការ៉េម​បណ្តាលអោយ​គៀបមួយចំហៀង​ហើយ គៀបអូសប្រមាណជិត៥​ម៉ែត បន្ទាប់មកតៃកុងរថយន្តក្រុងខាងលើ បានចុះមកស្តីបន្ទោសទៅលើ ភាគីរថយន្តរងគ្រោះ ថាចតនៅតាមផ្លូវ ហើយ​បំរុងអោយរថយន្តរងគ្រោះសង កាខូចខាត់ ហើយ​ប្រជាពលរដ្ឋ​នៅកន្លែងកើតហេតុបាន​និយាយហេតុផល ដោយរថយន្តក្រុងខាងលើជានាក់បើកបំពាន ដោយបើកពាររថយន្តគេហើយ​ចង់អោយគេសងទៀត ។​ប្រភពបានបន្តទៀតថា​ពេលភ្លាមៗនោះ ភាគីរថយន្ត បង្ក បាន​ទាក់ទង់ហៅតំណាងមកជួយដោះស្រាយ​បន្ទាប់មក តំណាងរថយន្តក្រុងខាងលើ មក២នាក់ មកជួយដោះស្រាយ​បន្ទាប់មក​នៅតែចោទប្រកាន់ថារថយន្តលក់ការ៉េមជានាក់ខុស ហើយសុំអោយសំរាប់សំរួល ជួសជុលរៀងខ្លួនហើយបើមិព្រមចាំហៅ ចរាចរណ៍ក្រុង​យកទៅទុក ហើយបន្ទាប់​មក​ប្រជាពលរដ្ឋ​បានស្តីអោយខាងភាគីរថយន្តបង្ក ថា អាងអីហៅជំនាញខាងចរាចរណ៍ក្រុងយកទៅទុក ហើយ​ប្រជាពលរដ្ឋ​ដែលរងគ្រោះបានអីរកចិញ្ចឹមជីតទៀត ព្រោះជនរងគ្រោះមានមុខរបរលក់ការ៉េមតែប៉ុណ្នឹង។​

ក្រោយ​ពេលកើតហេតុភាគីរថយន្តក្រុង បាន​សុំ​សំរាប់សំរួលជាមួយរថយន្តរងគ្រោះ​ដោយភាគីរងគ្រោះសំុំសំណងចំនួន៥០ដុល្លារ៍តែសុំចុះមកនៅ៩ម៉ឺនរៀលសំរាប់ជួសជុលកាខូចខាត់​៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here