បញ្ជូនខ្លួនជនសង្ស័យដែលចាប់រំលោភក្មេង​ស្រី​អាយុ​៩​ឆ្នាំ រួចប៉ុនប៉ង​សម្លាប់​បំ​បិទ​ម៉ាត់​តែ​មិន​ស្លាប់ ទៅតុលាការ​

0
141

 

 

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៧ នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​មាន​បានបញ្ជូន​ជនសង្ស័យ​ម្នាក់ដែល​ធ្វើ​សកម្ម​ភាព​រំលោភ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ រួច​សម្លាប់​បំបិទ​ម៉ាត់​តែ​មិនស្លាប់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ទៅ​កាន់​សាលាដំបូងរាជធានីភ្នំពេញ ចាត់​ការ​តាម​នីតិវិធី ។

តាមប្រភពព័ត៌មាន​ពី​កម្លាំង​នគរ​បាល​បានឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ឈ្មោះ ញ៉ នាង ភេទប្រុស អាយុ​២២​ឆ្នាំ​មុខរបរ ព្រូឡាន ស្នាក់​នៅ​ឃ្លាំង​ឡាន​ដឹក​ទំនិញ ផ្លូវលំ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​​ឈ្មោះ ស.ល.ហ ភេទស្រី អាយុ​៩​ឆ្នាំ​មុខរបរ សិស្ស ស្នាក់​នៅ​ផ្ទះ​ជួល ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹង​មានជ័យ​២ ខណ្ឌ​មាន​ជ័យ ។

គួរបញ្ជាកថា កាល​ពី​វេលា​ម៉ោង ៧​និង​៣០​នាទី ជន​សង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ខាង​លើ មក​ធ្វើ​សកម្មភាព​រំលោភ រួច​សម្លាប់បំបិទ​​ដោយ​ខ្ទេច​មុខ ប៉ុន្តែ​សំណាង​ល្អ​ក្មេង​ស្រី​រង​គ្រោះ​មិន​ស្លាប់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដើម្បី​សង្គ្រោះ​ជីវិត ។
ប្រភពដដែលបានបន្ដថាកាលពីវេលាម៉ោង៩យប់ថ្ងៃដដែលកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនិងកម្លាំង​នគ​រ​បាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យបានភ្លាមៗតែម្ដងរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីសាកសួរបន្ត ។

សមត្ថកិច្ច​បាន​ធ្វើ​ការ​ចាប់​យក​វត្ថុតាង​ដែល​បន្សល់​នៅ​កន្លែង​កើត​ហេតុ​រួម​មាន ៖ ស្បែក​ជើង​ផ្ទាត់​ជ័រ ពណ៌​ខ្មៅ ចំនួន​១​គូ , ស្បែក​ជើង​ស៊ក (របស់​ក្មេង) ឆ្នូត​ពណ៌​ស​លាយ​ខ្មៅ ចំនួន​មួយ​ចំហៀង , ខោ​ជើង​ខ្លី​ចំនួន​២,​ដុំឥដ្ឋ​ប្រ​ឡា​ក់​ឈាម​ចំនួន​២​ដុំ ,សំបក​បាវស៊ីម៉ងតិ៍​ប្រឡាក់​ឈាម​ចំនួន​១ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ៕​បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here