រថយន្តកាម៉ារីបើកបុកម៉ូតូឆ្លងផ្លូវ​បណ្តាលអោយរងរបួសធ្ងន់ស្រាល៣នាក់ហើយរថយន្តបង្កបើករត់គេចចូលផ្ទះបាត់

0
145

 

 

 

ភ្នំពេញ​៖ រថយន្តកាម៉ារីមួយគ្រឿងបើកបុកម៉ូតូបណ្តាលអោយរងរបួសម្នាក់នឹងស្រាល២នាក់​ ​រួច​រថយន្តបានបើករត់ចូលផ្ទះបាត់មិនចេញមុខដោះស្រាយ​កម្លាំង​នគរបាល​ដកហូតរថយន្តរក្សាទុក រងចាំម្ចាស់មកដោះស្រាយ។ហេតុការណ៍​នេះ​បង្កអោយមាន​កាភ្ញាក់ផ្អើលកាលវេលាម៉ោង ៧យប់ថ្ងៃទី៣ខែវិច្ឆិការឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ភូមិ​ក្បាលដំរី សង្កាត់កាកាប​ខណ្ឌពោធិ៍សែនជ័យ​។​
រថយន្តបង្កម៉ាកកាម៉ារីគូតស្វិតពណ៌សពាក់ស្លាកលេខភ្នំពេញ2A -2663 បើកស្របផ្លូវ​ក្នុងទិដៅពីកើតទោលិច។​ ចំណែកឯ​ម៉ូតូរងគ្រោះម៉ាក​ ហុងដា​ សេរ៊ី២០១០ពណ៌​ខ្មៅ​ពាក់ស្លាកលេខ កំពង់ស្ពឺ1-C 7236ជិះគ្នា៣នាក់ស្រី២ប្រុ​ស​១រងរបួសធ្ងន់១នឹងស្រាល២នាក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថាមុនពេលកើតហេតុគេឃើញម៉ូតូរងគ្រោះខាងលើបើកឆ្លងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង។​​លុះ​ជិះ​ជិតផុតស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាម៉ា​រីគូតស្វិត ខាងលើបើកយ៉ាងលឿន​ក្នុងទិសដៅពីកើតទៅលិច ជាន់ហ្វាង់មិនទាន់បុកម៉ូតូរងគ្រោះពេញទំហឹង​បណ្តាលអោយដួលបោកនឹងថ្នល់រងរបួសធ្ងន់ម្នាក់ស្រាល២នាក់​។​បន្ទាប់មករងយន្តបង្កខាងលើបានបើករត់ពីកន្លែងកើតហេតុត្រូវប្រជាពលរដ្ឋ​ជិះម៉ូតូដេញតាមហើយកាក់អោយឈប់ ស្រាប់តែរថយន្តបង្កបន្ថែមល្បឿនបើកចូលផ្ទះ ដែលមានទីតាំង ភូមិព្រៃទា២​សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ​បិទរបងទ្វា​រខាងមុខ ចូលទៅក្នុងផ្ទះបាត់។​ ពេល​នោះ​ប្រជាពលរដ្ឋខាងលើបានប្តឹង​កម្លាំង​នគរបាល​អោយជួយអន្តរាកមន៍ភ្លាមៗផងដែរ។​​ ហើយ​កម្លាំង​ប៉ុសិ៍្តបានសហការជាមួយមេភូមិនឹងកំលាំងចរាចរណ៍​ពោធិ៍សែនជ័យ សូមអោយម្ចាសរថយន្តសហការជាមួយ។

ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​បានធ្វើ លិខិតអោយភាគីបង្កប្រគល់រថយន្តខាងលើអោយយករថយន្តនឹងម៉ូតូយកទៅរក្សាទុករងចាំការដោះស្រាយតាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here