ឃាត់ខ្លួនមនុស្សជិត ៣០នាក់ បន្លំស្លៀកពាក់ឯកសណ្ឋានជាសមត្ថកិច្ច

0
133

ភ្នំពេញៈ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបសំពះព្រះខែ នាថ្ងៃទី២ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា​ឆ្នាំ២០១៧ នេះ កម្លាំងគណៈបញ្ជាការការពារសន្តិសុខ និងសណ្តាប់​ធ្នាប់​ក្នុងព្រះរាជពិធីបុណ្យអុំទូករាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សចំនួនជិត៣០នាក់ ដែល អ្នកទាំងនេះបានបន្លំខ្លួនធ្វើជាសមត្ថកិច្ច នាំឲ្យបាត់បង់សណ្តាប់ធ្នាប់សង្គម និងកិត្យានុភាព កម្លាំងសមត្ថកិច្ចពិតប្រាកដដែលកំពុងបំពេញភារកិច្ចរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋដើរ​កម្សាន្ត​ក្នុងពិធីបុណ្យប្រពៃណីមួយនេះ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here