ថ្លើមធំជិះម៉ូតូអាគុបដឹកគ្នាឆក់កាបូបស៊យមែនក្នុងកាបូបមានតែនំ២ត្រូវអស់លក្ខណ៍ជាប់អន្ទាក់​នគរបាល​

0
187

 

 

ភ្នំពេញ​៖​កម្លាំង​នគរបានប៉ុស្តិ៍ដង្កោឃាត់ខ្លួនបានជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រី២នាក់ម្តាយកូនដែលធ្វើដំណើរតាមផ្លូវ២១៧បានសម្រេចបាន១គីឡូត្រូវ​ កម្លាំង​នគរ​បាល​ដេញតាមឃាត់ខ្លួនបានមកវិញភ្លាមៗ។ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ព្រឹក​ថ្ងៃ​ទី​៦ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ស្ថិតនៅភូមិខ្វាសង្កាតដង្កាខណ្ខដង្កោរាជធានីភ្នំពេញ។
ជនរងគ្រោះមានគ្នាពីរ​នាក់ម្តាយកូន​ ឈ្មោះ​ សុឹម​ ឡេង​ ភេទស្រីអាយុជាង៥០ឆ្នាំ​ និងកូនឈ្មោះ​ អាង​ ដានី​ ភេទស្រីអាយុប្រហែល២០ឆ្នាំ​។

តាមប្រភពព័ត៌មាន​ពី​កម្លាំង​នគរ​បាល​បានអោយដឹងថាមុនពេលកើតហេតុពីរ​នាក់ម្តាយកូនបានឌុបគ្នាទៅធ្វើការនៅរោងចក្រធ្វើដំណើរតាមផ្លូវ២១៧មកដល់ចំនុចខាងមុខមណ្ឌលសុខភាពដង្កោឃើញមានកាបូបយួរ​មួយ​មានពណ៌ខ្មៅស្រាប់តែជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុង​ ដា​ គុប​ ពណ៌​ទឹកប្រាក់មានស្លាកលេខភ្នំពេញ​ ១​ FR ៩២៤៧​ បានមកដល់ក្បែរម៉ូតូរបស់ជនរងគ្រោះឆក់កាបូបនោះជិះគេចខ្លួន។ហើយជនរងគ្រោះបានស្រែកឆោឡោឡើងផ្អើលដល់​កម្លាំង​នគរ​បាល​ប៉ុស្តិ៍ដង្កោដែលកំពុងល្បាតបានដេញតាមឃាត់ខ្លួនបានភ្លាមៗយកមកប៉ុស្តិ៍​ដើម្បីសាកសួរ។
ជនសង្ស័យទាំង២នាក់ទី១ឈ្មោះ​ រ៉េត​ ពន្លក​ ភេទប្រុសអា​២៤ឆ្នាំ​មុខរបរមិនពិតប្រាកដស្នាក់នៅភូមិបុរីកម្មករសង្កាត់ជើងឯកខណ្ខដង្កោជាអ្នកបើកម៉ូតូទី២ឈ្មោះ​ វឿន​ ដាវិត​ ភេទប្រុសអា​២១ឆ្នាំ​មុខរបរមិនពិតប្រាកដស្នាក់ភូមិបុរីកម្មករសង្កាត់ជើងឯកខណ្ខដង្កោ​ កន្លែងកំណើតនៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យខណ្ខមានជ័យ​ ជនសង្ស័យទាំង២នាក់ជាមុខសញ្ញាឆក់ពេលរាត្រីបាន៦ដងបានសម្រេចលើកទី៧ឆក់ទៀតត្រូវ​កម្លាំង​នគរ​បាល​ចាប់បាន។
​បច្ចុប្បន្ន​នេះ​ជនសង្ស័យខាងលើកំពុងតែសាកសួរ​នៅប៉ុស្តិ៍នគរបាលដង្កោដើម្បីកសាងសំណុំរឿងបន្តទៅអធិកាដ្ឋាននគរបាលខណ្ខដង្កោចាត់ការតាមផ្លូវច្បាប់៕បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here