នៅ​សុខៗស្រាប់តែជិះម៉ូតូទៅគប់ខុសមនុស្សចំកុងទ័រម៉ូតូបែកខ្ទេច

0
146

 

 

 

ភ្នំពេញ៖ ក្មេងប្រុសជំទង់ម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ធ្វើការចាប់ខ្លួនបានបន្ទាប់ពីរូបគេជិះម៉ូតូ១គ្រឿងជាមួយនិងយុវជនម្នាក់ទៀត កាន់ដុំថ្មទៅគប់លើយុវជនម្នាក់ទៀតកំពុងអង្គុយលេងដោយមិនដឹងខ្លួន ។ប៉ុន្តែមិនបានត្រូវបុរសនោះឡើយគឺត្រូវម៉ូតូរបស់បុរសខាងលើបណ្ដាលឲ្យបែកកុងទ័រ ហើយបាមបងកឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកបន្ទាប់មកក្មេងប្រុសជំទង់រូបនោះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបាននាំទៅសាកសួរដើម្បីចាត់ការតាមច្បាប់។ហេតុការាណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចជិតរោងចក្រកាត់ដេរឃ្យូអឹមអាយ ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងប្រុសដែលត្រូវនគរបាលចាប់ខ្លួននោះឈ្មោះ សម្បត្តិ បូរី អាយុ១៧ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ចំណែកបុរសរងគ្រោះដែលជាម្ចាស់ម៉ូតូ ដែលត្រូវក្មេងប្រុសជំទង់ម្នាក់នោះគប់នោះឈ្មោះយ៉ែម សៀកលីន អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្តមានទីលំនៅក្នុងភូមិចាក់ជូក សង្កាត់សំរោងក្រោម។សំណាងល្អបុរសនេះមិនបានរងរបួសនោះឡើយ ដោយដុំថ្មហោះខុសទៅត្រូវម៉ូតូរបស់គេ១គ្រឿងម៉ាក ស៊ុយហ្ស៊ុយគីស្មាស់ពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ1AT-2573 បណ្ដាលឲ្យបែកកុងទរ័។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងប្រុសដែលជាជនសង្ស័យខាងលើ បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1BI-2046 ដោយមានយុវជនម្នាក់ជាអ្នកឌុប បានជិះទៅក្រឡឹងជនរងគ្រោះកំពុងតែអង្គុយលេងមួយជុំរួចហើយឈប់ម៉ូតូហើយទាញដុំថ្មគប់សំដៅទៅលើជនរងគ្រោះប៉ុន្តែមិនត្រូវ ហើយដុំថ្មបានផ្លាតទៅត្រូវម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យបែកកុងទ័ររងការខូចខាតតែម្ដង។

ក្រោយពេលកើតហេតុបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភ្លាមៗនោះកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះធ្វើការចាប់ខ្លួនក្មេងប្រុសជំទង់ខាងលើនាំទៅសាកសួរ ហើយរូបគេបាននិយាយថាខឹងជនរងគ្រោះដឹកស្រីម្នាក់ទៅវាយរូបគេកាលពីក្នុងពេលកន្លងមក។ប៉ុន្តែបុរសរងគ្រោះបានបដិសេធន៍ថាខ្លួនមិនដែលបានស្គាល់ជនបង្កម្នាក់ឡើយ ហើយក៏មិនដែលមានរឿងទំនាស់គ្នាម្ដងណាដែរ។

បច្ចុប្បន្ន​នេះ​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរ​បាល​កំពុងសាក​សួរ​ដើម្បី​កសាងសំណុំរឿងចាត់ការតាមច្បាប់៕វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here