គោអ្នកស្រុុកដើរត្រដុស បាក់រូបសំណាកព្រះសង្ឃបិណ្ឌបាត្រ​ ១៤អង្គ

0
232

%e1%9e%92%e1%9e%92%e1%9e%92ខេត្តកណ្តាល៖ រូបសំណាកព្រះសង្ឃទ្រង់បិណ្ឌបាត១៤អង្គ ក្នុងចំណោម៦៥អង្គ ស្ថិតនៅអមជណ្តើរវត្តព្រះវិហារលើ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកណ្តាលត្រូវសត្វគោដើរត្រដុសបណ្តាលឲ្យរលំដួលបាក់រាបដល់ដី កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ព្រះសង្ឃគង់នៅវត្តខាងលើបានមានថិរដិកាប្រាប់ថា នៅវេលាម៉ោងកើតហេតុខាងលើលោកគ្រូចៅអធិការវត្តព្រះនាម ហ៊ិន ណាហេង បានទទួលព័ត៌មានពីលោកនេនថា មានរូបនៅតាមអមជណ្តើរខាងជើងរលំអស់មួយចំនួន ក្រោយឮភ្លាម លោកគ្រូចៅអធិការវត្តបានមកមើលឃើញរលំមែនអស់ចំនួន១៤រូប ក្នុងចំនួន៦៥រូប រួចបានហៅមេភូមិមកមើលឃើញពិតប្រាកដមែន ប៉ុន្តែលោកពុំថា មានមនុស្សវាយបំផ្លាញទេ ព្រោះនៅថ្ងៃអាទិត្យ មានមនុស្សមកលេងច្រើននៅចំណុចហ្នឹង ខ្លាចភ្ញៀវមកលេងទាញលេង ។ តែក្រោយមកស្រាវជ្រាវដឹងថា ការខូចខាតនេះបណ្តាលមក ពីគោអ្នកស្រុកដើរទៅត្រដុសទើបបាក់ដួលជាបន្តបន្ទាប់ ៕ ព្រហ្ម វិហារ

%e1%9e%92%e1%9e%92%e1%9e%92 %e1%9e%92%e1%9e%92%e1%9e%92

 

LEAVE A REPLY

Please enter your comment!
Please enter your name here